សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង៣៥០ម៉ែត្រ ក្រោមជំនួយពីជប៉ុន

ព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវកា រគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន នៅកំពង់ផែស្វ័យតខេត្តព្រះសីហនុ ។

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១៖ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹកសាងសង់ -១៤,៥ម៉ែត្រអាចអនុ ញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មក កំពង់ផែស្វយ័តក្រុង ព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។

គម្រោងនេះ អនុវត្តការសាងសង់ដោ យក្រុមហ៊ុនជប៉ុន តួអា ខបផើរេសិន (TOA Corporation) និងត្រួតពិនិ ត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នើបផន ខូអេ (Nippon Koei) និងក្រុមហ៊ុន Oriental Consultants Global ដោយប្រើប្រាស់រយៈពេល សាងសង់ចំនួន ៣៦ខែ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៦។

ចំណតផែទឹកជ្រៅថ្មីនេះគ្រោងនឹងចំ ណាយថវិកាសាងសង់ប្រមាណ ២៤៣ លានដុល្លារអាម៉េរិករួមបញ្ចូ លទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិ បាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗ ផងដែរ។

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១នេះនៅពេលដាក់ឱ្យដំណើរការនឹងអនុញ្ញាតឱ្យនាវាប្រមាណ ៩៣ ភាគរយក្នុងតំបន់ចូលចតនៅកំពង់ ផែស្វយ័តក្រុងព្រះសីហនុដែលបច្ចុ ប្បន្នមានត្រឹមតែ ១៨ ភាគរយប៉ុ ណ្ណោះអាចចូលចតបានហើយតម្លៃដឹកជញ្ជូនតាមសមុទ្រនឹងអាចកាត់ បន្ថយបានប្រមាណ២០០ ដុល្លារក្នុងមួយTEUដែលតម្លៃនេះគឺនឹងប្រហា ក់ប្រហែលជាមួយបណ្តាប្រទេសក្នុងតំបន់។

ពិធីនាថ្ងៃនេះក៏បានរួមបញ្ចូលផងដែរនូវពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវ ការគ្រឿងចក្រលើកដាក់ចល័តនៅគែ មផែចំនួន២គ្រឿងដែលជាប្រភេទរថ យន្តស្ទូចមានសមត្ថភាពលើកដាក់ ទំនិញបានរហូតដល់ ១០០តោន។ គ្រឿងចក្រទាំងពីរគ្រឿងនេះគឺជាជំ នួយឥតសំណងពីរដ្ឋាភិបាលជប៉ុន ផ្តល់ជូនមករាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចនិងស ង្គមដោយបានចំណាយថវិកាសរុបប្រមាណ ១៣,៩លានដុល្លារអាម៉េ រិក។

បើយោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជ ញ្ជូនក្នុងគោលដៅជំរុញកំណើនសេ ដ្ឋកិច្ចជាតិ កំពង់ផែស្វយ័តក្រុងព្រះ សីហនុគ្រោងនឹងអភិវឌ្ឍនិងពង្រីកបន្ថែមនូវសមត្ថភាពកំពង់ផែតាម រយៈការគ្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី២ និង ជំហានទី៣ដែលក្នុងនោះ៖

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២.មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹកសាងសង់-១៦,៥ម៉ែត្រ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១២ម៉ឺនតោនឬស្មើនឹង១ម៉ឺន TEUs ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទៅ-មកកំពង់ផែស្វ យ័តក្រុងព្រះសីហនុហើយនឹងបង្កើនសមត្ថភាពកំពង់ផែសរុបរហូតដល់ប្រមាណជាង ១,៨លាន TEUSក្នុងមួយឆ្នាំ។

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣៖ មានប្រវែង៤៣០ម៉ែត្រជម្រៅទឹកសាងសង់-១៧,៥ម៉ែត្រ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១៦ម៉ឺនតោនឬស្មើនឹង១៥ពាន់ TEUS ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប អាមេរិកនិងទូទាំងពិភពលោកទៅ មកកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយពុំចាំបាច់ឆ្លងកាត់បណ្ដាកំពង់ផែផ្សេងៗនៅក្នុងតំបន់ទៀតទេ។ចំណតផែកុងតឺន័រនេះនឹងបង្កើនសមត្ថភាពកំពង់ផែសរុបរហូត ដល់ប្រមាណ២,៥លាន TEUs ក្នុងមួយឆ្នាំ។

ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី២ និងជំហានទី៣នេះ គ្រោងនឹងចំណាយថវិកាសាងសង់សរុបប្រមាណ ៦៩៨លានដុល្លារអាម៉េរិកបន្ថែមទៀ តដែលទឹកប្រាក់ជាង ៥០០លានដុល្លារអាម៉េរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុននិងជាង ១០០ លានដុល្លារអាមេរិកជាថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ផ្អែកតាមការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង ៣ជំហាននេះ នឹងប្រែក្លាយសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នជាកំពង់ផែអន្តរ ជាតិខ្នាតតូច ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំប្រកបដោយភាពប្រកួតប្រជែងដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំពីគ្រប់តំបន់នៅក្នុងពិភព លោកអាចចូលចតបានដោយងាយ ស្រួលនិងឆាប់រហ័សដោយពុំមាន ឧបសគ្គលើជម្រៅទឹកទៀតឡើយ៕
ដោយ:វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner