គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២១ ខែធ្នូ បណ្តាលឲ្យ មនុស្សស្លាប់ ១១នាក់ និងរងរបួស ២០នាក់
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិ ឲ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៦លើក បណ្ដាលឲ្យ មនុស្សស្លាប់ ១១នាក់ និងរងរបួសធ្ងន់ស្រចំនួន ២០នាក់ ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យ មានគ្រោះ ថ្នាក់ រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០៣នាក់ មិនគោរពសិទ្ធិ ០៦ លើក ស្លាប់ ០៣នាក់ប្រជែងគ្រោះថ្នាក់ ០៣លើក ស្លាប់ ០៣នាក់ បត់ គ្រោះ ថ្នាក់ ០១លើក ស្លាប់ ០នាក់ កត្តយាន ០១លើក ស្លាប់ ០នាក់ ងងុយ ០១លើក ស្លាប់ ០១នាក់ និងស្រវឹង ០១លើក ស្លាប់ ០១នាក់ ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។