សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំនេះ មានលក្ខណៈពិសេសពីរ នៃ ទំនាក់ទំនងកម្ពុជា-ជប៉ុន
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឆ្នាំនេះ មាន លក្ខណៈពិសេសពីរនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានថ្លែងដូច្នេះនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ក្នុងពិធី បើកការដ្ឋានសាងសង់ចំណតផែ កុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រនិងសម្ពោធបើកឱ្យ ប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើក ដាក់ចល័តនៅគែមផែចំនួនពីរគ្រឿងក្រោមឥណទានសម្បទាននិងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឆ្នាំនេះជាឆ្នាំពិសេស នៃខួបទំនាក់ទំនងកម្ពុជា-ជប៉ុន ខួបទី ៧០ ។ ក្នុងនោះទី១ គឺខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន និងទី២ គឺការលើកកម្រិតទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន លើគ្រប់វិស័យ ៕
ដោយ៖វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។