កម្ពុជា នឹងផ្តល់អាទិភាពខ្ពស់ទិញផលិតផលតុ ទូ សម្ភារៈ ការិយាល័យក្នុងស្រុក សម្រាប់មន្ត្រីរាជ រដ្ឋាភិបាល ចាប់ពីឆ្នាំ២០២៥ ទៅ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានថ្លែងថា កម្ពុជា នឹងផ្តោតទិសដៅក្នុងការ ទិញសម្ភារៈ តុ ទូ សម្រាប់បម្រើ ដល់ការិយាល័យ របស់ មន្ត្រីរាជរដ្ឋាភិបាលនៅឆ្នាំ២០២៥ ទៅ ដោយទិញ ផលិតផលក្នុងស្រុកតែម្តង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះក្នុង ឱកាស អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅ ពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងមួយឆ្នាំៗ សម្ដេចបានឃើញការចំណាយថវិកាច្រើនគួរសមដែរ ក្នុងការទិញតុ ទូ សម្ភារៈការិយាល័យមន្រ្តីរាជរដ្ឋាភិបាល ។
សម្តេច បានឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យមើលហើយ ពាក់ព័ន្ធនឹងការទិញសម្ភារៈទាំងនោះ ដោយលើកទឹកចិត្តឱ្យទិញតុ ទូ សម្ភារៈការិយាល័យក្នុង ស្រុកយើងវិញ ។ សម្តេចធិបតី បានបញ្ជាក់ដែរថា យើងមិនបិទសិទ្ធិក្នុងការទិញសម្ភារៈទាំងនោះពីបរទេសទេ តែយើងផ្តល់អាទិភាពខ្ពស់ក្នុងការទិញក្នុងស្រុក ។

សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ដែរថា សម្រាប់ អ្នកផលិត តុ ទូ សម្ភារៈការិយាល័យក្នុងស្រុក ក៏ត្រូវ ពង្រឹងសមត្ថភាព និងគុណភាពឱ្យបានល្អផងដែរ ប្រសិនបើគុណភាពមិនល្អ ក៏អតិថិជនពិបាកទទួល យក ដែរ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញដល់ក្រុម អ្នកផលិត ផលិតផលក្នុងស្រុកទាំងអស់ ត្រូវ បង្កើនគុណ ភាពផលិតផលរបស់ខ្លួន ដើម្បីបំពេញ សេចក្ដីត្រូវការក្នុងប្រទេស និងកាត់បន្ថយការនាំចូល ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner