ប្រធានក្រុមការងារគណបក្សប្រជាជន៖ រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដើរតួនាទី យ៉ាង សំខាន់ ដើម្បីបម្រើបុព្វហេតុ សាមគ្គី ឯកភាពជាតិ ការកសាង ការពារ និងអភិវឌ្ឍប្រទេស
កំពង់ឆ្នាំង ៖ ឯកឧត្តម ញ៉ែម វ៉ាលី ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំលង្វែក ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា រណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ដើម្បីបម្រើបុព្វ ហេតុ សាមគ្គី ឯកភាពជាតិ ការ កសាង ការពារ និងអភិវឌ្ឍ ប្រទេសជាតិនិង ជីវភាព រស់នៅរបស់ប្រជាជន។

ឯកឧត្តមបន្តថា យើងចាត់ទុកថា នេះបុព្វការីពុំអាច បំភ្លេចបាន សមនឹងទិសស្លោកថា “មានថ្ងៃ២ធ្នូ ទើប មានថ្ងៃ៧មករា មាន ថ្ងៃ៧ មករា ទើបមានជីវិតយើង ទាំងអស់គ្នានិងមានអ្វីៗគ្រប់បែបយ៉ាងមកដល់សព្វថ្ងៃនេះ”។

ការលើកឡើងនេះក្នុងឱកាសដែលឯកឧត្តមប្រធាន ក្រុមការងារអញ្ជើញចុះផ្សព្វផ្សាយ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសលើកទី៤៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងឱកាសនេះឯកឧត្តម ញ៉ែម វ៉ាលី បានកោតសរសើរ ដល់អាជ្ញាធរដែនដី និងកងកម្លាំងទាំងបីប្រភេទ ដែល បានយកចិត្តទុកដាក់ក្នុង ការពង្រឹងសន្តិសុខ និង សណ្តាប់ ធ្នាប់សង្គម ក៏ដូចជាការបម្រើសេវាសាធារណៈ ផ្សេងៗ ជូនប្រជាពលរដ្ឋបានល្អ ប្រសើរ ធ្វើឱ្យ ប្រជាពល រដ្ឋកាន់តែមានជំនឿយ៉ាងមុតមាំលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ។
ឯកឧត្តមបន្តថា មហាសន្និបាត សម្តែងការគោរព និង ដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះបងប្អូន ជនរួមជាតិ នៅគ្រប់ទិសទីដែលបានបោះ ឆ្នោតគាំទ្រគណបក្ស ប្រជាជន កម្ពុជា យ៉ាងច្រើនលើសលុបបំផុត ក្នុងការ បោះឆ្នោតជាតិនិតិកាលទី៧កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣
ដោយ៖ គ្រី សម្បត្តិ

