ទូតមីយ៉ាន់ម៉ា អរគុណ កម្ពុជា ដែលបានជួយគាំទ្រ ក្នុងការដោះស្រាយវិបត្តិ នយោបាយ នៅមីយ៉ាន់ម៉ា
(ភ្នំពេញ)៖ ឯកឧត្តម Thit Linn Ohn ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ សហភាព មីយ៉ាន់ម៉ាប្រចាំ នៅកម្ពុជា បានអរគុណ កិច្ចខិតខំប្រឹងប្រែង និងការគាំទ្ររបស់ កម្ពុជា ចំពោះមីយ៉ាន់ម៉ា ដើម្បីដោះស្រាយវិបត្តិនយោបាយ នៅក្នុងប្រទេស មីយ៉ាន់ម៉ា ។
ឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ា បានថ្លៃបែបនេះ នាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងឱកាស ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតអោយចូលជួបជំរាបលា ខណៈឯកឧត្តម បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ។
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-27_15-58-40-1024x683.jpg)
ភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា-មីយ៉ាន់ម៉ា ដែលបានកសាងឡើងលើមូលដ្ឋាន ដ៏រឹងមាំ នៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ជាពិសេស តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំ ប្រឹងប្រែង និងការគាំទ្ររបស់កម្ពុជាចំពោះមីយ៉ាន់ម៉ានៅក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាការរួម ចំណែក ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេសមីយ៉ាន់ម៉ា ៕
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-27_15-58-41-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-27_15-58-42-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-27_15-58-43-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-27_15-58-44-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-27_15-58-45-1024x682.jpg)
![](https://asset.ams.com.kh/central/media/2023/12/photo_2023-12-27_15-58-33.jpg)
ដោយ សួង ពិសិដ្ឋ