ក្រសួងបរិស្ថាន កំពុងគិតគូរលើការគ្រប់គ្រងសំណល់ ដើម្បីរួមចំណែកការពារ សុខុមាលភាពប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បាន និងកំពុងគិតគូរលើការគ្រប់គ្រងសំណល់រឹង ដើម្បី រួមចំណែកដល់ការការពារសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ឱ្យចាកផុត ពីជំងឺដង្កាត់នានា ដែលបានបង្កមកពីគំនរសំរាម និងសម្អាត ភាពកខ្វក់ក្នុង បរិយាកាស ។ នេះជាការបញ្ជាក់ពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។
ថ្លែងក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុន ស៊ីអេច គឹមហ៊ាង អភិវឌ្ឍន៍ (ខេមបូឌា) ឯ.ក នាទីស្តីការក្រសួង នារសៀលថ្ងៃទី២៧ ធ្នូ ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងកោតសរសើរក្រុមហ៊ុន ដែលមានគំនិតចង់ ចូលរួម ចំណែកការអភិវឌ្ឍនៅតាមទីលានចាក់សំរាម តែយ៉ាងណាក្រសួងបរិស្ថាន ស្នើឱ្យ ក្រុមហ៊ុនបង្ហាញពីគម្រោងការងារជាមុន ដើម្បីឱ្យក្រសួង និងស្ថាប័នពាក់ ព័ន្ធ ទាំងអស់ សិក្សាអំពីគម្រោង ពិនិត្យ និងវាយតម្លៃលើហេតុប៉ះពាល់ នានា ដល់ បរិស្ថានជាមុនសិន ។
ជាក់ស្តែងក្រសួងបរិស្ថាន បានគិតគូរជាច្រើនពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ជាពិសេសការគ្រប់គ្រងសំរាម សំណល់រឹង ហើយការងារដំបូងដែលក្រសួងត្រូវធ្វើ គឺការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក បន្ទាប់មកការគ្រប់គ្រងសំណល់រឹង ប្លាស្ទិកនៅតាមសាលារៀន ការទុកដាក់ និងញែកសំរាមជាដើម។ លើសពីនេះ ក្នុងរយៈពេល ២ឆ្នាំបន្ទាប់ ក្រសួងបរិស្ថានដាក់ចេញនូវគោលការណ៍ ឱ្យមាន ទីលាន ទុកដាក់សំរាមគ្រប់ខេត្តក្រុងទាំងអស់ ។
ក្នុងពិធីនេះដែរ លោក ភឿ គឹមហ៊ាង អគ្គនាយកក្រុមហ៊ុនអេច គឹមហ៊ាង អភិវឌ្ឍន៍ (ខេមបូឌា) ឯ.ក. បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីគោលបំណង នៃកិច្ចសហ ប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ក្នុងការរៀបចំរោងចក្រកែច្នៃសំរាម ខ្នាតតូច ដើម្បីកំចាត់សំរាមនៅតាមទីលានចាក់សំរាមក្នុងរាជធានីភ្នំពេញ និងតាម បណ្តា ខេត្ត ៕
ដោយ ៖ ម៉ាដេប៉ូ