សិស្សមានជីវភាពក្រីក្រ ៧០នាក់ក្នុងស្រុកអង្គរធំ ទទួលបានកង់ និងសម្ភារៈសិក្សា

(សៀមរាប)៖ សិស្សមានជីវភាពក្រីក្រ ៧០នាក់ក្នុងស្រុកអង្គរធំទទួលបានកង់ និងសម្ភារៈសិក្សាពីសមាគមសង្រ្កោះជីវិតប្រទេសសឹង្ហបូរី ដោយ មើល ឃើញ ពីការលំបាករបស់សិស្សានុសិស្សក្រីក្រនៅតាមជនបទដែលកំពុងតែមានការខ្វះខាតនូវមធ្យោបាយធ្វើដំណើរទៅកាន់សាលារៀននោះ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទ គោកចកក្រុងសៀមរាបខេត្តសៀមរាប បានដឹកនាំសប្បុរសជននៃសមាគម សង្រ្គោះ ជីវិត មកពីប្រទេសសឹង្ហបូរី បាននាំយកនូវកង់ និង សម្ភារៈសិក្សា រួមជាមួយ ថវិកាមួយចំនួន ដើម្បីផ្តល់ជូនដល់ក្មួយៗសិស្សានុសិស្ស មានជីវភាពក្រីក្រចំនួន៧០នាក់ បានកំពុងសិក្សានៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យនានាក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។ លោក ហ្កូ តុងហុង ( Goh Tung Hong ) ប្រធានសមាគមសង្រ្គោះជីវិត នៃប្រ ទេស សឹង្ហបូរី  បានមានប្រសាសន៍ថា សមាគមសង្រ្គោះជីវិត គឺជាសមាគម ដែល ជួយ សង្រ្គោះអ្នកដែលមានជីវភាពខ្វះខាតទីទ័លក្រដែលកំពុ ងជួប បញ្ហា ប្រឈម នានា ដោយមិនប្រកាន់ពូជសាសន៍ និន្នាការបក្សនយោបាយណាឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើពិភពលោកតែប៉ុណ្ណោះ។ លោក បានបន្ត ទៀតថា ក្នុងនាមលោកជាប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសឹង្ហបូរី លោកនិងកៀគរសប្បុរសជនដើម្បីបន្តជួយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស កម្ពុជា ដែលមានជីវភាពខ្វះខាតនៅតាមមូលដ្ឋានផ្សេងៗទៀតផងដែរ។ ជាមួយគ្នានោះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានសង្ឃដីកាថា កិច្ចការ សាសនា មានការរីកចម្រើនទៅបាន គឺត្រូវបានពឹងផ្អែកលើសុខសន្តិភាព ហើយការលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនា គឺត្រូវតែមានការចូលរួម ពីសំ ណាក់ប្រជាពុទ្ធបរិស័ទ្ធ ដែលជាពុទ្ធសាសនិកជនប្រកបដោយ ការអប់រំផ្លូវ កាយ ផ្លូវចិត្តឲ្យឆ្ពោះទៅភាពស្ងប់ស្ងាត់ និងអាធ្យាស្រ័យដល់អ្នកដ៍ទៃ។ ដោយកត្តាសន្តិភាពនេះហើយ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពុទ្ធបរិស័ទ មានការរីកចម្រើន ព្រមទាំងបានបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ក្នុងការចូលរួម កសាងទីវត្តអារាម មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ស្រះទឹក អណ្តូងទឹកនានា ផងដែរ។ ហើយចំពោះ សម្ភារៈសិក្សានិងថវិកាដែលព្រះអង្គរបានចូលរួមជាមួយ សមាគមសង្រ្គោះជីវិតនៃប្រទេសសឹង្ហបូរី ដើម្បីចែកជូនដល់សិស្សានុសិស្សនា ពេលនេះ គឺបានមកពីសទ្ធាជ្រះថ្លា របស់ប្រជាពុទ្ធបរិស័ទទីជិតឆ្ងាយ និងសប្បុរស ជន ក្នុងនិងក្រៅប្រទេស ហើយ ចំពោះការផ្តល់អំណោយ កង់ និងសំភារៈសិក្សា ដល់សិស្សានុសិស្សនាពេលនេះគឺបង្ហាញពីការចូលរួមនិងគិតគូរ ព្រមទាំងការ ចែក រំលែកពីគ្នាទៅវិញទៅមកនៅក្នុងសង្គមផងដែរ ។ អភិបាលរងស្រុកអង្គរធំ លោកស្រី ឈន សុគន្ធា បានមានប្រសាសន៍ថា ក្នុងនាម អាជ្ញាធរស្រុកអង្គរធំ សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក រួមជាមួយនិងសប្បុរស ជន នៃសមាគមសង្រ្គោះជីវិត នៃប្រទេសសឹង្ហបូរីទាំងអស់ ដែលបានផ្តល់អំណោយ យកមកចែកជូនដល់ប្អូនៗសិស្សានុសិស្សដែលមានជីវភាពក្រីក្រចំនួន៧០នាក់ ដែលកំពុងសិក្សានៅតាមសាលាបឋមសិក្សានិងអនុវិទ្យាល័យនានាក្នុងស្រុកអង្គរធំនាពេលនេះគឺដើម្បីឲ្យប្អូនៗដែលមានផ្ទះនៅឆ្ងាយពីសាលារៀនហើយអាចជិះធ្វើដំណើរមកសាលារៀនបានទាន់ពេលវេលា។ អំណោយដែលផ្តល់ជូនសិស្សក្រីក្រ ទាំង៧០នាក់ គឺក្នុងម្នាក់ៗ ទទួលបានកង់ចំនួន១ .សៀវភៅ ២ក្បាល.ប៊ិច ២ដើម និងថវិកាចំនួន៥ពាន់រៀល ៕ ដោយ ៖ ស៊ាន សុផាត

ads banner