សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា គ្រោងរៀបចំការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃ នាខែមីនា ឆ្នាំ២០២៤

បន្ទាប់ពីខកខានអស់រយៈពេល ៣ឆ្នាំ ដោយសារវិបត្តិកូវីដ១៩។ សមាគមក៏នឹងរៀបចំកម្មវិធីប្រកួតនារីឯកគ្រឿងអលង្ការដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាំទ្រដល់សកម្មភាពរបស់សមាគម ពិសេសគម្រោងរៀបចំកម្មវិធីប្រឡងនារីឯកគ្រឿងអលង្ការ ដែលអាចនាំកម្ពុជាឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់ និងទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកកម្ពុជាបានច្រើនថែមទៀត។

ឯកឧត្តម លើកទឹកចិត្តដល់សមាគមសហការជាមួយប្រទេសរុស្ស៊ី និងបែលហ្សិក ដែលល្បីល្បាញផ្នែកគ្រឿងអលង្ការនិងត្បូងមានតម្លៃ ព្រមទាំងជំរុញឱ្យសមាគមប្រែប្រែក្លាយខ្លួនជាឧស្សាហកម្មមួយដែលជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរ។

ជំនួបជាមួយសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា

២៧ ធ្នូ ២០២៣

#ams1minute

ads banner