មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប រៀបចំទិវា ជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្តរជាតិ

 កែប៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប កាល ពីថ្ងៃទី២៨ ខែធ្នូ បានរៀបចំប្រារព្ធទិវាជនមានពិការភាព កម្ពុជា លើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោម ប្រធានបទ “ ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បី សង្គមមួយ មានផាសុកវត្ថុ និងសមធម៌” អមជាមួយពិធីបើកផ្តល់ប្រាក់របបគោល នយោបាយ ចំពោះជនពិកាក្រីក្រនៅក្នុងសហគមន៍ ខេត្តកែប ។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល ខេត្ត កែប និងជាប្រធានគណៈកម្មការ គ្រប់គ្រងរបប គោល នយោបាយ ចំពោះជនមានពិការភាព។ លោក ចាន់ សាម៉េង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធ និង យុវនីតិសម្បទា ខេត្ត បានធ្វើរបាយការណ៍បញ្ជាក់ថា កន្លងមក នាយកដ្ឋាន សុខុមាលភាពជនពិការ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកែប បានធ្វើការបណ្តុះបណ្តាល ការងារកំណត់ អត្តសញ្ញាណកម្មពិការភាពតាមគម្រូសង្គម និងសិទ្ធជាមូលដ្ឋាន ដល់ មន្ត្រីក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីទទួល បន្ទុកកម្មវិធីឃុំសង្កាត់ដើម្បី រៀប ចំទិន្នន័យអត្តសញ្ញាណកម្មពិការភាពដែលមាន លក្ខណៈ ស្តង់ដាររួម មួយតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានពិការភាព សម្រាប់ជាមូលដ្ឋានកំណត់ក្រុមគោលដៅ ជនមានពិការភាព ។ លោកប្រធានមន្ទីរបន្ថែមថា តាមរយៈការចុះសម្ភាសន៍កំណត់ អត្តសញ្ញាណ កម្មពិការភាព របស់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ ជនមានពិការភាពទូទាំងខេត្ត កែប មានចំនួន ៧២១នាក់( ស្រី ៣៣៥នាក់)។ ក្នុងនោះ ពិការកម្រិត ស្រាល ៤១២នាក់ , កម្រិតមធ្យម ១២៧នាក់ និងពិការកម្រិតធ្ងន់ ១៨១នាក់ ។ ដោយឡែក សម្រាប់ជនមានពិការភាព ដែល ទទួលបានរបបគោល នយោបាយ ចំពោះជនពិការក្រីក្រនៅតាមសហគមន៍ សម្រាប់ឆ្នាំ ២០២២មានចំនួន ២៣៩នាក់ ស្មើនិង ថវិកា៤២.២៤០.០០០រៀល ។ សម្រាប់ឆ្នាំ ២០២៣ ជនមានពិការភាពទទួលរបបគោលនយោ បាយរយៈពេល៦ខែ ស្មើ ១២០.០០០រៀល មានចំនួន១២៥នាក់ , ទទួលប្រាក់ឧបត្ថម្ភរយៈពេល១២ខែ ស្មើ ២៤០.០០០រៀល មានចំនួន១១៧នាក់ សរុបទឹកប្រាក់ឆ្នាំ២០២៣ ៤៣.០៨០.០០០រៀល។ បន្ទាប់ពីអាន សាលិខិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា  រួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបបានមានប្រសាសន៍បន្ថែមថា  ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តេចបាន ដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តនូវនិរន្តរភាពសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ជា ពិសេសរាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពរបស់បងប្អូនជនមានពិការភាព ដោយបានដាក់ ចេញច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធជនពិការ និងលិខិតបទដ្ឋានគតិយុទ្ធនានា ដើម្បីជំរុញនិងកៀងគរ ក្រសួង ស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោមជាតិ វិស័យឯកជន អង្គការសង្គម ស៊ីវិល ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ឱ្យចូលរួមក្នុងការគាំពារ និងអភិវឌ្ឍន៍ជនមាន ពិការភាព រួមទាំងការ ផ្តល់ជំនួយសង្រ្គោះ បន្ទាន់ជួយដល់បងប្អូនជន មានពិការភាព ឱ្យមានជីវភាពល្អប្រសើរ និងរស់នៅដោយ សុខសាន្តក្រោមដំបូលនៃសុខសន្តិភាព៕ អត្ថបទ៖កែប

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner