កូរ៉េខាងជើងគ្រោងបាញ់បង្ហោះផ្កាយរណបចារកម្មចំនួន៣គ្រឿងទៀតក្នុងឆ្នាំ២០២៤

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និយាយថា ប្រទេសរបស់លោកនឹងមិនស្វែងរកការបង្រួបបង្រួម និងការផ្សះផ្សារជាមួយកូរ៉េខាងត្បូងជាដាច់ខាត។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងចុះផ្សាយនៅថ្ងៃអាទិត្យទី៣១ ខែធ្នូ ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌រដ្ឋកូរ៉េ KCNA បានដកស្រង់សម្តីរបស់លោក គីម ក្នុងកំលុងកិច្ចប្រជុំគណបក្សនៅចុងឆ្នាំថា លោកជឿថា វាជាកំហុសមួយដែលយើងមិនគួរធ្វើតទៅទៀត នោះគឺចាត់ទុកមនុស្សដែលប្រកាសថា យើងជាសត្រូវចម្បង… ជាមនុស្សដែលគួរស្វែងរកការផ្សះផ្សារ និងការបង្រួបបង្រួមជាមួយ។

ការអត្ថាធិប្បាយបែបនេះរបស់លោក គីម កើតមានឡើងចំពេលដែលកូរ៉េខាងជើងប្រកាសពីផែនការបង្ហាញ់បង្ហោះផ្ការណបចារកម្មចំនួន៣គ្រឿងបន្ថែមទៀត ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងកម្លាំងយោធារបស់ខ្លួន។

បើតាមទីភ្នាក់ងារសារព័ត៌មាន KCNA ការប្រកាសពីកិច្ចការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍បន្ថែមចំនួន ៣គ្រឿងនៅឆ្នាំ ២០២៤ គឺជាការសម្រេចចិត្តគោលនយោបាយដ៏សំខាន់មួយ សម្រាប់ឆ្នាំក្រោយ នៅឯកិច្ចប្រជុំគណបក្សអំណាចដឹកនាំលោក គីម ជុងអ៊ុន នៅចុងឆ្នាំ។

បន្ថែមលើនេះ លោក គីម បានអំពាវនាវឱ្យគណបក្សរបស់លោក ពន្លឿនការត្រៀមលក្ខណៈសម្រាប់សង្រ្គាម ក្នុងនោះរួមមានទាំងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner