អភិបាលខេត្តបាត់ដំបង៖ កីឡាករ កីឡាការិនីចូលរួមការ ប្រកួត ត្រូវយកចិត្តទុកដាក់ខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាព និង ឈរលើស្មារតី សាមគ្គីភាព គោរពវិន័យ
បាត់ដំបង៖ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ“ ពាន រង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ២០២៣” បាន បើក ការប្រកួតជាផ្លូវការ នៅដងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ ដំបង ដោយមានសមាគមទូករាជធានីខេត្តចូលរួមចំនួន១៨ សរុបកីឡាករ កីឡាការិនីប្រតិភូ និងគ្រូបង្វឹកចំនួន៣៧៦នាក់។ ក្នុងនោះនារី ៩៦ នាក់។ធ្វើការប្រកួតប្រព្រឹត្តទៅចំនួន ០៣ថ្ងៃ អនុវត្តតាមរូបមន្ត ជម្រុះ ដែលមានវិញ្ញាសាប្រកួត៖១- ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” វិញ្ញាសា ៨០០ម៉ែត្រ ផ្នែក បុរស (ចំណុះ ១២នាក់) ,២- ទូក ប្រពៃ ណី ខ្នាតអន្តរជាតិ “ទូកនាគ” វិញ្ញាសា ៥០០ម៉ែត្រ ផ្នែក បុរស (ចំណុះ ១២នាក់).៣- ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” វិញ្ញាសា ២៥០ម៉ែត្រ ផ្នែក បុរស នារី (ចំណុះ ១២នាក់).៤- ទូកផ្កាចារ វិញ្ញាសា ៥០០ម៉ែត្រ ផ្នែក បុរស នារី (ចំណុះ ៥នាក់).៥- ទូកផ្កាចារ វិញ្ញាសា ២៥០ម៉ែត្រ ផ្នែក បុរស នារី (ចំណុះ ៥នាក់) និងអនុវត្តឱ្យបានល្អប្រសើរនូវបទបញ្ជា នៃការប្រកួតរបស់ សហព័ន្ធ។
ថ្លែងនាឱកាសបើកការប្រកួត ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ ដំបង បានអំពាវនាវដល់ បងប្អូន ប្រជាពលទាំងអស់ សូម ចូលរួម លេងកីឡា ដើម្បីសុខភាព ជួយ លើកកម្ពស់សុខមាលភាព និងជៀស ឆ្ងាយពីគ្រឿងញៀន ។
ឯកឧត្តមបានសំណូមពរដល់ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកកម្ពស់ សមត្ថភាពសម្រាប់ការចូលរួមប្រកួត ទាំងក្នុងប្រទេស និងក្រៅ ប្រទេស ជាបន្តទៀត។
ទន្ទឹមនេះដែរ ឯកឧត្តម អភិបាលខេត្ត បានឱ្យប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានមកចូលរួមក្នុងការប្រកួតកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ -កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ២០២៣” នេះ ត្រូវយកចិត្តទុកដាក់ខិតខំ បញ្ចេញឱ្យអស់ពីសមត្ថភាព ក្នុងការប្រកួតឈរលើគោលការណ៍ លេងដោយយុត្តិធម៌ ឈរលើស្មារតី សាមគ្គីភាព គោរពវិន័យ និងអនុវត្តឱ្យបានល្អប្រសើរនូវបទបញ្ជា នៃការប្រកួតរបស់ សហព័ន្ធ។ ឯកឧត្តម បានស្នើសុំ គណៈកម្មការរៀបចំការ ប្រកួត ទាំងអស់ ជាពិសេសចៅក្រុមកាត់សេចក្តី សូមមេត្ដាអនុវត្ត ការងារប្រកួតនេះ ដោយឈរលើស្មារតីសុក្រឹត្យ និងយុត្តិធម៌ បំផុត៕
រូបភាព ជីម ភារ៉ា ស្រ៊ាង ដាលីនកន្និកា អត្ថបទ៖ជាវ ចន្ធូ