កម្លាំងយោធាព្រំដែនថៃ ចាប់ម៉ូតូបាន ២៣ គ្រឿង ដែលបម្រុងលួចឆ្លងដែនចូលមកខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ កម្លាំងយោធាព្រំដែនថៃ មួយ ក្រុម បាន ដើរល្បាតតាមព្រំដែនត្រង់ចំណុច ច្រកថាប់ព្រិច ស្រាប់ តែបានឃើញម៉ូតូប្រភេទ អូតូ ជាច្រើន គ្រឿងត្រូវបានជន មិន ស្គាល់មុខយកមកលាក់ទុក បម្រុង លួចឆ្លងដែនចូល ទឹកដីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជាហើយ បាន ធ្វើការឃាត់ទុក។
ប្រភពបានបញ្ជាក់ថា ករណីនេះបានកើតឡើង បាននៅ វេលាម៉ោង ៨ យប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នៅ ក្នុង ចម្ការ រដូងប្រេង ក្បែរព្រំដែន ថៃ កម្ពុជា ។ តាមការអះអាងរបស់កម្លាំងយោធាព្រំដែនថៃឱ្យដឹងថា នៅម៉ោង ៨ យប់ ថ្ងៃទី ៣០ ខែធ្នូពេលកម្លាំងល្បាត
មក ដល់ចំណុចខាងលើបានប្រទះឃើញម៉ូតូចំនួន ៩ គ្រឿង ដែលជនមិនស្គាល់មុខ យកមកលាក់ទុកនៅ ក្នុងចម្ការដូងប្រេង ដោយគ្រប់តង់ពណ៌ខៀវ ស្ថិតនៅ ចំណុចភូមិថាប់ព្រិច ឃុំថាប់ព្រិច ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ។
កម្លាំងបានព្យាយាមបន្ត រុករក ក្បែរបរិវេណនោះក៏បានប្រទះឃើញម៉ូតូចំនួន ១៤ គ្រឿង បន្ថែមទៀត ដែលក្រុមជនមិនស្គាល់មុខ បាន យក ធាងដូង ប្រេងគ្របជិត សរុបចំនួន ២៣ គ្រឿង។ក្នុងនោះ គឺ មានម៉ាក ម៉ូតូហុងដា scoopy ចំនួន ១៦ គ្រឿង ម៉ូតូហ្វីរ៉ាណូចំនួន ៣ គ្រឿង ម៉ូតូ tcx ចំនួន ២ គ្រឿង ម៉ូតូ yamaha ចំនួន ១ គ្រឿង និងម៉ូតូ apb ចំនួន ១ គ្រឿង។ ម៉ូតូទាំង ២៣ គ្រឿងនេះមានភ្ជាប់ជាមួយនូវកូនសោ បញ្ឆេះ ទាំងអស់។
ក្រោយពីរាប់អូសបានម៉ូតូ២៣គ្រឿងហើយ កម្លាំងយោធា ព្រំដែនថៃ បានត្រៀមយកមកអធិការស្រុក។
បច្ចុប្បន្នសមត្ថកិច្ចថៃបានបញ្ជូនម៉ូតូទាំងនេះទៅអង្គភាពគយប្រចាំស្រុកក្លងណាំសៃ ដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ៖ឃិន គន្ធា