ចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលសង្ស័យពាក់ព័ន្ធអំពើពុករលួយ (Video Inside)

អភិបាលក្រុងកែប និងនាយករដ្ឋបាលសាលាក្រុបកែប ត្រូវបានគេចាប់ខ្លួន នៅក្នុងហេតុការណ៍មួយ ដែលបានកើតឡើងវេលាម៉ោង១១ថ្ងៃត្រង់ទី២មករាឆ្នាំ២០២៤។

សេចក្តីរាយការណ៍របស់មន្ត្រីខេត្តបានថ្លែងបញ្ជាក់ថា ពិតជាមានការចាប់ខ្លួនអភិបាលក្រុងកែបលោក ខេង យ័ន និងនាយករដ្ឋបាលឈ្មោះ ហុន ពិតប្រាកដមែន តាមរយៈរថយន្តចំនួនបីគ្រឿង ដែលបានចាប់ខ្លួនអ្នកទាំង២នោះ។ ប៉ុន្តែមន្ត្រីខេត្តមិនបានបញ្ជាក់ថា តើការចាប់ខ្លួននោះបានជាប់ពាក់ព័ន្ធនឹងអ្វីឡើយ។

សេចក្តីរាយការណ៍ក្រោយមកទៀត បានបញ្ជាក់ថាការចាប់ខ្លួនមន្ត្រីខេត្តទាំង២ ត្រូវបានចាប់ខ្លួនពីបទពាក់ព័ន្ធនឹងអំពើពុករលួយ និងការចាប់ខ្លួននោះ ធ្វើឡើងដោយសមត្ថកិច្ច នៃអង្គភាពប្រឆាំងនឹងអំពើពុករលួយ។

អង្គភាពប្រឆាំងនឹងអំពើពុករលួយនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការថា តើមន្ត្រីខេត្តកែបទាំង២នាក់នោះ បានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយអ្វីនោះឡើយ។

ads banner