២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ៣ពាន់ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅអាស៊ានមានចំនួន ៣ពាន់ ៣២៤ករណី។ តួលេខឆ្លងថ្មីថ្ងៃនេះ បានកើនឡើងមកវិញច្រើនដល់ចំនួន ៣ពាន់ ១៤៨ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ២ រួមមានប្រទេសម៉ាឡេស៊ី មានការឆ្លង ៣ពាន់ ៣២៣ករណី និងប្រទេសកម្ពុជា ដែលមានការឆ្លង ១ករណី។
អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៤នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៧២ម៉ឺន ១ពាន់ ១២៥ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ២៤៣នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០០លានករណី, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់ហើយ៕