អង្គភាពប្រឆាំងអំពើពុករលួយ ៖ រយៈពេល ៣ថ្ងៃដំបូង ទទួលបានមន្រ្តី ប្រកាស ទ្រព្យសម្បត្តិ និងបំណុលចំនួនសរុប ៨៦០៥ រូប

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤នេះថា ៖ គិតមកដល់ត្រឹមម៉ោង ១២ថ្ងៃត្រង់នេះ នាយកដ្ឋានប្រកាស ទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារពីអ្នក ជាប់កាតព្វកិច្ចត្រូវប្រកាស ទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ រយៈពេល ៣ថ្ងៃដំបូង នៃឆ្នាំ២០២៤ បាន ចំនួន ៨៦០៥ រូប នាំឱ្យវឌ្ឍនភាពនៃការមកប្រគល់ឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល កើនឡើងដល់ ៤៧.០៧ ភាគរយ នៃចំនួនត្រូវប្រកាសសរុប ១៨ ២៧៩ រូប។ ប្រភពខាងលើដដែលនេះបានឱ្យដឹងដែរថា៖ សម្រាប់ក្រសួង-ស្ថាប័ន និង រាជធានី-ខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០ភាគរយ រួមមានដូចជា ៖ ក្រសួង-ស្ថាប័ន ចំនួន ០២ ៖ ១.គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ២.ធនាគារជាតិ នៃកម្ពុជា។ដោយឡែក រាជធានី-ខេត្ត ចំនួន ០៧ ៖ ១.រាជធានីភ្នំពេញ ២.ខេត្តត្បូងឃ្មុំ ៣.ខេត្តប៉ៃលិន ៤.ខេត្តកំពង់ស្ពឺ ៥.ខេត្តព្រៃវែង ៦.ខេត្តព្រះវិហារ ៧.ខេត្តកំពង់ចាម ។ គួរបញ្ជាក់ថា៖ចាប់ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋាន ប្រកាស ទ្រព្យ សម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានត្រៀម ទទួលឯកសារប្រកាសទ្រព្យ សម្បត្តិ និងបំណុល ពីមន្ត្រីដែលជាប់កាតព្វកិច្ច ប្រកាសតាមរបប០២ឆ្នាំ( ឆ្នាំ២០២៤) សរុបចំនួន ១៨.២៧៩ រូប ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner