រដ្ឋមន្រ្តី ជា វ៉ាន់ដេត ៖ បច្ចេកវិទ្យា និងជួយដោះស្រាយបញ្ហាសេវាសាធារណៈនៅតាមមូលដ្ឋានបានយ៉ាងងាយស្រួលនៅក្នុងពេលអនាគ

(តាកែវ)៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា បច្ចេកវិទ្យា នឹងជួយដោះស្រាយបញ្ហាសេវាសាធារណៈបានស្រួលនៅក្នុងពេលអនាគត ។

ឯកឧត្តម រដ្ឋមន្រ្តី បានជំរុញដល់ បងប្អូនថ្នាក់ខេត្ត ស្រុក ឃុំ សូមធ្វើយ៉ាងណាបញ្រ្ជាបយុវជនបានចូលទៅធ្វើការនៅក្នុងឃុំ ដើម្បីអោយគាត់ រួមចំណែកទៅដល់ការងារឃុំបច្ចុប្បន្នផង និងត្រៀមទៅពេលអនាគត គាត់និងក្លាយជាអ្នកដែលជួយ ក្នុងការងារបច្ចេកវិទ្យា។

ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា បើសិនជាខេត្តតាកែវ ដាក់យុវជន ទៅតាមស្រុក ឃុំ នោះក្រសួងប្រៃសណីយ៍ និងធ្វើការបណ្តុះបណ្តាលគាត់ សំរាប់ទៅបំពេញការងារនៅកន្លែងដែលផ្តល់សេវាសាធារណៈ អនឡាញ ដែលនិងអាចជួយការងារដល់ប្រជាពលរដ្ឋបានកាន់តែប្រសើរឡើង។ ថ្ងៃក្រោយទៅបងប្អូនដែលធ្វើការនៅថ្នាក់ឃុំ ស្រុក ក៏អាចត្រូវអនុម័ត ឯកសារ ការងារផ្សេងតាមប្រព័ន្ធអនឡាញ ឬតាមទូរស័ព្ទដៃ និងកំព្យុទ័រពីចម្ងាយបាន ។

ការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ កាលពីពេលថ្មីៗនេះ ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តតាកែវ ។

ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ដោយមានការការគាំទ្រពី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស សុខា មន្រ្តីបច្ចេកទេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្រ្តីបច្ចេកទេសក្រសួងមហាផ្ទៃ បានគិតគូរពីចារណធ្វើយ៉ាងណាដើម្បីឱ្យការផ្តល់ជូនសេវាសាធារណៈនៅតាមច្រកចេញចូលតែមួយឱ្យកាន់តែល្អ ដោយបាននិងកំពុងសិក្សា ទៅលើការផ្តល់សេវាអីនធឺណេតនៅទីនោះ ខណៈ នៅពេលខាងមុខនេះ ពោលគឺចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ក្រសួងមានគោលដៅបំពាក់បំពាក់ ខ្សែកបអុបទិកពីស្រុកទៅដល់គ្រប់ឃុំ សាលារៀន មណ្ឌលសុខភាព សាលាឃុំ និងប៉ុស្ត៍ប៉ូលីស ជាដើម។ គោលដៅដដែលធ្វើនេះក្រសួងនិងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យា សហគមន៍ ដើម្បីឱ្យសិស្ស ដែលបញ្ចប់ការសិក្សាចាប់ពីថ្នាក់ទី១០ដល់ទី១២ និងក្លាយទៅជាពលរដ្ឋឌីជីថល ហើយចាប់ពីពេលនេះ តទៅ ១០ឆ្នាំខាងមុខ នៅតាមសាលាឃុំនិងផ្តល់សេវាអនឡាញ ដោយប្រជាពលរដ្ឋមិនលំបាកទៅជួបមេឃុំដោយផ្ទាល់ ដើម្បីស្នើរសុំសេវាសាធារណៈដោយនោះទេ ។

ឯកឧត្តម រដ្ឋមន្រ្តី ជាវ៉ាន់ដេត បានគូសបញ្ជាក់ថា ទាំងអស់នេះគឺជាការកែទម្រង់នៅថ្នាក់ក្រោមជាតិ ក្រសួងបាននិងកំពុងគិតគូរទៅលើការដាក់កញ្ចប់សេវាសាធារណៈទាំងអស់ទៅក្នុងថ្នាលតែមួយ ដើម្បីឱ្យប្រជាពលរដ្ឋអាចស្នើរសុំបានដោយងាយស្រួល និងប្រើរយៈពេលខ្លី ហើយសេវាសាធារណៈនេះនិងរួមចំណែកទៅដលការផ្តល់សេវាល្អប្រសើរជូនប្រជាពលរដ្ឋល្អប្រសើរផងដែរ ៕

ដោយង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner