ប្រធានប្រតិភូដឹកនាំកីឡាទូកខេត្តកណ្តាលប្តេជ្ញាចិត្តនឹងធ្វើឲ្យបានល្អបន្ថែមទៀតសម្រាប់ការប្រកួតជ្រើសរើសជើងថ្នាក់ជាតិនៅឆ្នាំ២០២៤

អត្ថបទដោយ៖
ជាវ ចន្ធូ

(ខេត្តបាត់ដំបង)៖ លោក ស្រី ប្រាក់ សោភា ប្រធានប្រតិភូដឹកនាំកីឡាទូកខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងថា ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ២០២៣ ដែលរៀបចំនៅខេត្តបាត់ដំបង សមគមកីឡាទូកខេត្តកណ្តាលបានចូលរួមប្រកួតលើ៦វិញ្ញសា គឺ វិញ្ញសាទូកផ្កាចារ ចម្ងាយ២៥០ម៉ែត្របុរស-នារី វិញ្ញសាទូកផ្កាចារ៥០០ម៉ែត្រនារី វិញ្ញាសាទូកនាគបុរស-នារី២៥០ម៉ែត្រ និងទូកនាគបុរស៥០០ម៉ែត្រ។ ជាលទ្ធផលខេត្តកណ្តាលទទួលបានមេដាយសរុបចំនួន៦គ្រឿង មានមេដាយមាស២គ្រឿង ប្រាក់១ និងសំរិទ្ធ៣គ្រឿង។

លោក ស្រី ប្រធានប្រតិភូដឹកនាំកីឡាទូកខេត្តកណ្តាល បានប្តេជាចិត្តថា សម្រាប់ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងប្រជែងដណ្តើមឲ្យបាន លទ្ធផលកាន់តែល្អបន្ថែមទៀតជូនខេត្ត ។

លោក ស្រី តំណាងឲ្យអត្តពលកីឡាទូកខេត្តកណ្តាល សូមថ្លែងអំណរគុណដល់សម្តេច តេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាពជូនប្រជាជន បានបង្កលក្ខណឲ្យគ្រប់ខេត្ត មានឱកាសហ្វឹកហាត់និងចូលរួមប្រកួតបញ្ចេញនូវសមត្ថភាព ។

ជាមួយគ្នានោះដែរ លោក ស្រីក៏បានថ្លែងអំណរគុណដល់សម្តេច ក្រឡា ហោម ស ខេង ប្រធានសហព័ន្ធ និងមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល ពិសេស ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល តែងតែឧបត្ថម្ភនិងជំរុញលើកទឹកគ្រប់ការប្រកួត។

សូមបញ្ជាក់ថា ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១០ ឆ្នាំ២០២៣ សមាគមកីឡាទូកខេត្តកណ្តាលបានបញ្ជូនអត្តពលិកចូលរួមចំនួន៦វិញ្ញសា ជាលទ្ធផលដណ្តើមបានមេដាយសរុបចំនួនចំនួន៦គ្រឿង មាស២ ប្រាក់១និងមេដាយសំរិទ្ធ៣គ្រឿង ឈរនៅចំណាត់លេខ៣ ក្នុងចំណោមរាជធានីខេត្តចូលរួមចំនួន ១៨ ៕

រូបភាព ជីម ភារ៉ា អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner