កងរាជអាវុធហត្ថខេត្តតាកែវ បើកកិច្ចប្រជុំពង្រឹងលើការងារល្បាតចល័ត នៅក្នុងភូមិសាស្ត្រ ទូទាំងខេត្ត ដើម្បី បង្ការ បង្រ្កាប រាល់បទល្មើសឲ្យបាន ទាន់ពេលវេលា

(តាកែវ)៖ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យដែលពាក់ព័ន្ធ ប្រធានក្រុមការងារយេនឌ័រ ។

កិច្ចប្រជុំនេះផ្តោតជាសំខាន់ ស្ដីពីការពង្រឹងលើការងារល្បាតចល័តនៅក្នុង ភូមិសាស្ត្រទូទាំងខេត្ត ដើម្បី បង្ការ បង្រ្កាប រាល់បទល្មើសឲ្យបានទាន់ពេលវេលា ពិសេសត្រូវបន្តចូលរួមជួយសម្រួលចរាចរណ៍ ដល់សិស្សានុសិស្សចេញ ចូលនៅតាមបណ្ដាសាលារៀននានា។

លោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត បានដាក់បទបញ្ជាដល់មន្ទីរជំនាញរៀបចំ ពិធីផ្សព្វផ្សាយ សេចក្ដីណែនាំ របស់ក្រសួងការពារជាតិ លេខ០០៧/សណន ២០២៣ ស្តីពី វិធានការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុង កងយោធពលខេមរភូមិន្ទ និងបទបញ្ជាថ្មីៗ របស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថទូទាំងខេត្ត ឱ្យបានជ្រួតជ្រាប ។

លោកឧត្ដមសេនីយ៍មេបញ្ជាការ ក៏បានដាក់បទបញ្ជាទៅដល់ការការិយាល័យជំនាញ ធ្វើការត្រួតពិនិត្យ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថ ដែលបាត់មុខរយៈពេលលើស១៥ថ្ងៃដោយគ្មានមូលហេតុ ដើម្បីអនុវត្តវិន័យ និងមានការកែទម្រង់ស៊ីជម្រៅ ពីរបៀបរបបដឹកនាំផងដែរ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner