សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធី ប្រុង ពាលី បញ្ចុះបឋមសិលាសាងសង់ ព្រះពុទ្ធអភយមុទ្រៈ មានកម្ពស់ ៤៥ម៉ែត្រ

កែប៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធី ប្រុងពាលី បញ្ចុះបឋមសិលាសាងសង់ព្រះពុទ្ធអភយមុទ្រៈ និងសំណង់ នានា មជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ស្ថិតក្នុងភូភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នាថ្ងៃអង្គារទី៩ ខែមករា ឆ្នាំ២០២៤។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ។ ព្រះពុទ្ធអភយមុទ្រៈ ដែលត្រូវ កសាងនេះ មានកម្ពស់ ៤៥ម៉ែត្រ ស្ថិតនៅលើកំពូលភ្នំអតីតលោក សង្ឃចិនពីដើម នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប។ការកសាង ទុកជាសម្បត្តិព្រះពុទ្ធសាសនា វប្បធម៌ទេសចរណ៍ខេត្តកែប។

“ប្រុងពលី” ជាកិច្ចមួយដ៏សំខាន់ដែលខ្មែរតែងតែរៀបចំធ្វើដំបូង គេ នៅគ្រប់ពិធីធំៗនៅក្នុង ជំនឿ និងទំនៀមទម្លាប់ខ្មែរ។ “ប្រុង មានន័យ ដូចនឹង “រៀបចំ” ដែរ ឧទាហរណ៍អ្នកស្រុកនៅអង្គរ ច្រើននិយាយ “ប្រុងម៉ោងប៉ុន្មាន? (រៀបចំធ្វើម៉ោងប៉ុន្មាន?)” ។រីឯ “ពលី” មានន័យថា “ការបូជា, ពលិកម្ម ។និយាយឱ្យងាយយល់ គឺយើ ងត្រូវខាតបង់អ្វីមួយ ដើម្បីទៅដល់ទិសដៅថ្មីមួយ៕


ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner