រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣ កម្ពុជារកចំណូលពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូមានទំហំទឹកប្រាក់ជាង ៤៤៦លានដុល្លារអាមេរិក

(ភ្នំពេញ)៖ រយៈពេល ១១ខែ ពោលគឺក្នុងអំឡុងខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ កម្ពុជារកចំណូល ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ សរុបចំនួន ៤៤៦ ៩២៥ ៦៧៤ដុល្លារ ដែលក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូរយៈពេល១១ខែ ឆ្នាំ២០២៣ មានចំនួន ៤៤៥ ៤២២ ២៣៥ដុល្លារ និង ចំណូលពីការនាំចេញឈើ កៅស៊ូរយៈពេល ១១ខែ ឆ្នាំ២០២៣ មានចំនួន ១ ៥០៣ ៤៣៩ដុល្លារ។

យោងតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្មរុក្ខាប្រមាញ់ នេសាទប្រចាំឆ្នាំ ២០២៣បានឱ្យដឹងថា៖សម្រាប់ផ្ទៃដីដាំកៅស៊ូសរុបចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្មចំនួន ៤៦ ៦៨២ហិកតា ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ចចំនួន ១៨០ ១៥៨ហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារចំនួន ១៨០ ៣៣២ហិកតា។ផ្ទៃដីចៀរជ័រចំនួន ៣២០ ១៨៤ហិកតាស្មើនឹង៧៩ភាគរយ និងផ្ទៃដីថែទាំចំនួន ៨៦ ៩៨៨ហិកតា ស្មើនឹង២១ភាគរយ។

ប្រភពខាងលើនេះបានបញ្ជាក់ឱ្យដឹងដែរថា៖ផលិតផលជ័រកៅស៊ូរយៈពេល១១ខែ ឆ្នាំ២០២៣ មានចំនួន ៣៣៤ ៨៨៣តោន កើនឡើងចំនួន ៥ ៥២៧តោន ស្មើនឹង ១,៧ ប្រៀបធៀបរយៈពេល១១ខែ ឆ្នាំ២០២២។ចំណែកបរិមាណ បញ្ចេញលក់ជ័រកៅស៊ូរយៈពេល ១១ខែ ឆ្នាំ២០២៣ មានចំនួន ៣៣៤ ១៧៦តោន បានកើនឡើងចំនួន ១១ ៥៩០តោន ស្មើនឹង៤ភាគរយ ប្រៀបធៀបរយៈពេល១១ខែ ឆ្នាំ២០២២។ បរិមាណបញ្ចេញលក់ឈើកៅស៊ូរយៈពេល១១ខែ ឆ្នាំ២០២៣ មានចំនួន ៨ ៩៨២ម៣។តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ គឺ១៣៦៥ដុល្លារក្នុងមួយតោន បានកើនឡើងចំនួន ១៣ដុល្លារក្នុងមួយតោន ស្មើនឹង ០,៩ភាគរយ ធៀបនឹងខែមុន និងបានកើនឡើងចំនួន ១៣៤ដុល្លារ ក្នុងមួយតោន ស្មើនឹង១១ភាគរយ ប្រៀបធៀបខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងរបាយការណ៍នេះបានបញ្ចាក់បន្ថែមថា៖សម្រាប់តម្លៃលក់ជ័រកៅស៊ូគិ តជាមធ្យម រយៈពេល ១១ខែ ឆ្នាំ២០២៣ គឺ១៣៣៣ដុល្លារក្នុងមួយតោន បានថយចុះចំនួន ១១១ដុល្លារក្នុងមួយតោន ស្មើនឹង៧,៧ភាគរយ ប្រៀបធៀប រយៈពេល១១ខែ ឆ្នាំ២០២២។តម្លៃលក់ឈើកៅស៊ូគិត ជាមធ្យមក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ គឺ២៣១ដុល្លារ/ម៣។ តម្លៃប្រមូលទិញជ័រកៅស៊ូគ្រួសារ គឺទឹកជ័រ (DRC 100ភាគរយ) មានការប្រែប្រួលពី ៤ ៥០០រៀលក្នុងមួយគីឡូក្រាម ដល់ ៥ ០០០រៀលក្នុងមួយគីឡូក្រាម និងជ័រកក (DRC 50ភាគរយ) មានការប្រែប្រួលពី ២១០០រៀលក្នុងមួយគីឡូក្រាម ដល់ ២ ៨០០រៀលក្នុងមួយគីឡូក្រាម ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner