ស្នងការនគរបាលខេត្តកំពង់ធំ ចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជន ខ្វះខាតរស់នៅលើដីសម្បទាន សង្គមកិច្ចនៅឃុំក្រយា

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បាន ដឹកនាំកម្លាំង នគរបាលក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ អញ្ជើញ ជួបសំណេះសំណាលជាមួយអតីតយុទ្ធជនរស់នៅដីសម្បទានសង្គមកិច្ច និងគេហឋាន ថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនក្នុងភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ថ្លែងក្នុងជំនួបកាលពីព្រឹកថ្ងៃទី៩ ខែមករា ឧត្តមសេនីយ៍ទោ ម៉ែន លី បាន នាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ថ្នាក់ដឹកនាំ នៃព្រះ រាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនយុទ្ធជន ដែលរយៈពេល កន្លងមក សមាជិកបានចូលរួមចំណែក ដើម្បីបុព្វហេតុជាតិមាតុភូមិ ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម  រហូតប្រទេសជាតិ ទទួលបានសុខសន្តិភាពស្ថិរភាពនយោបាយ ឯកភាពជាតិ ពេញលេញ  មានការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ។

បន្ថែមលើការសំណេះសំណាលនេះដែរ លោកស្នងការ ថ្លែងកោត សរសើរ ចំពោះបងប្អូន ខិតខំបង្ករបង្កើនផល ដាំដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ តាមក្រុមគ្រួសារនីមួយៗ ដើម្បីជួយសម្រាលចំណាយដោះ ស្រាយជីវភាពឲ្យកាន់តែប្រសើរឡើង ។ ជាមួយគ្នានោះដែរលោកស្នងការបានផ្ដាំផ្ញើ ដល់សមាជិក គ្រួសារសមាជិកត្រូវថែទាំសុខភាព តាមរយៈការធ្វើអនាម័យ ជាប្រចាំថ្ងៃ
រស់នៅស្អាត បរិភោគស្អាត ។ សូមបន្តចូលអនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្ត កំពង់ ធំ បានឧបត្ថម្ភអំណោយដល់ អតីតយុទ្ធជនទាំង ៤គ្រួសារ ក្នុង មួយ គ្រួសារទទួលបាន អង្ករទម្ងន់១០០គីឡូក្រាម ថវិកា ២០០.០០០ រៀល មេភូមិថវិកា១០០.០០០រៀល សមាជិកអតីតយុទ្ធជនចូលរួម ៦៥ នាក់ និងកម្លាំងប្រជាការពារ១០នាក់ ក្នុង ម្នាក់ ទទួលបាននាក់ថវិកា ២០.០០០រៀល គ្រួសារសមាជិកសម្រាលបុត្រ ១០០.០០០ រៀល កម្លាំង តំបន់ប្រតិបត្តិការសឹករង០២នាក់ ថវិកា ៤០០០០រៀល។ សរុបថវិកាចំណាយ ៣.៧៨០.០០០ រៀល ៕
ដោយ៖ ប៊ុន រដ្ឋា

ads banner