ការបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៣ សម្រេចបានជាង ៥សែនហិកតាលើសផែនការ ខណៈការប្រមូលផលស្រូវវស្សាជិត ៣លានហិកតា

(ភ្នំពេញ)៖ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងក្នុងឆ្នាំ២០២៣ សម្រេចបានចំនួន ៥៥៤ ២១០ហិកតា ស្មើនឹង ១១១,២៥ភាគរយ នៃផែនការចំនួន ៤៩៨ ១៧០ហិកតា។ចំណែកការប្រមូលផលស្រូវវស្សាសម្រេចបានចំនួន ២ ៨៣៥ ៥៥៧ហិកតា ដោយទទួលបរិមាណផលសរុបចំនួន ៩ ៣៤២ ៤៦៤តោន និងទិន្នផលគិតជាមធ្យម ៣,២៩៥តោនក្នុងមួយហិកតា។

យោងតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្មរុក្ខាប្រមាញ់ នេសាទប្រចាំឆ្នាំ ២០២៣បានឱ្យដឹងថាសម្រាប់ផលិតកម្មដំណាំស្រូវរដូវប្រាំងនាឆ្នាំ២០២៣ ក្នុងនេះផ្ទៃដីភ្ជួររាស់សម្រេចបានចំនួន ៥៥៦ ៥៩៧ហិកតា ក្នុងនោះ ភ្ជួររាស់ដោយគោ-ក្របីមានចំនួន ១៩១ហិកតា ស្មើនឹង ០,០៣ភាគរយនិងដោយគ្រឿងយន្តចំនួន ៥៥៦ ៤០៦ហិកតា ស្មើនឹង៩៩,៩៧ភាគរយ លើសឆ្នាំមុន ៩៧ ២៨៤ហិកតា។ក្នុងនេះផ្ទៃដីសាបសម្រេចបានចំនួន ៥ហិក តិចជាងឆ្នាំមុនចំនួន ៥ហិកតា។ផ្ទៃដីស្ទូង និងព្រោះសម្រេចបានចំនួន ៥៥៤ ២១០ហិកតា ស្មើនឹង ១១១,២៥ភាគរយ នៃផែនការចំនួន ៤៩៨ ១៧០ហ.ត លើសឆ្នាំមុន ៩៦ ៨២០ហិកតា ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner