ការងារអប់រំបណ្តុះបណ្តាលកំណែទម្រង់លើកងកម្លាំង គឺជាការធ្វើ ទំនើប កម្ម ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរ បាល ជាតិ
បាត់ដំបង៖ឧត្តមសេនីយ៍ឯក សុន វុឌ្ឍី អនុប្រធានបណ្ឌិត្យ សភា នគរបាល កម្ពុជាតំណាងនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោ
សែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាកាលពីព្រឹកថ្ងៃទី៩ ខែមករា បានអញ្ជើញពិនិត្យមើលពីវឌ្ឍនភាពនៃការរៀបចំ ហេដ្ឋា រចនាសម្ព័ន្ធ នានា និងអញ្ជើញជា អធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាលនូវកម្រិត បឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី២ ដែលមាន សិស្សនគ របាលជ័យលាភីចំនួន១៩៤នាក់ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង ។
តាមរយៈរបាយការណ៍របស់លោកវរសេនីយ៍ឯក ឈួន សុវណ្ណារ័ត្ន នាយកសាលាស្ដីទីបានបញ្ជាក់ អំពីលទ្ធផលនៃការងារបណ្តុះ បណ្តាល និងវឌ្ឍនភាពនៃដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា របស់សាលា នគរបាលជាតិភូមិភាគ៥ ដែល បាននិងកំពុងរៀបចំ រួមមាន ការជួសជុល ការកែលម្អបំពាក់សម្ភារៈបន្ថែមនិងលាបថ្នាំឡើងវិញ នូវអគាររដ្ឋបាល អគារស្នាក់នៅ អគារអាហារដ្ឋាន ជីកអណ្តូង ចាក់ដី ដាំស្មៅរៀបចំ តារាងបាល់ទាត់ ចាក់សាបបេតុង ពង្រីកកន្លែងហ្វឹកហាត់ក្រៅថ្នាក់ កែលម្អកន្លែងបាញ់គ្រាប់ពិត និងសួនច្បារអមតាមដងផ្លូវ សួនច្បារ នៅតាមតំបន់ និងដាំដើមឈើ ដើម្បីលើកសោភ័ណភាពសាលា ឱ្យកាន់តែប្រសើរឡើង ថែមទៀត។
មានប្រសាសន៍ក្នុងឱកាសនេះឧត្តមសេនីយ៍ឯក សុន វុឌ្ឍី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងថា កន្លងមកនេះ បណ្ឌិត្យសភានគរបាលកម្ពុជាបានខិតខំយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាលព្រមទាំងដាក់ចេញនូវផែនការកំណែទម្រង់ លើកងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយនិងដើម្បីឱ្យឆ្លើយតបនូវតម្រូវការចាំបាច់ របស់រាជរដ្ឋាភិបាល ដែលបានផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្មនិងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងនគរបាលជាតិ ឱ្យស្របទៅនឹងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិនិងអន្តរជាតិព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃអង្គភាពនគរបាល។
ឯកឧត្តមក៏បានថ្លែងកោតសរសើរផងដែរ ចំពោះវឌ្ឍនភាពរីកចម្រើន យ៉ាងឆាប់រហ័សដ៏គួរឱ្យកត់សម្គាល់របស់បណ្ឌិត្យ សភា នគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ៥ដែលបានឆ្លើយតបចំពោះតម្រូវការនៃការបណ្តុះបណ្តាល ក្នុងយុគសម័យនៃ សន្តិភាពនិងខណៈដែល ប្រទេសជាតិកំពុងតែមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត ដ៏ ឈ្លាសវៃបំផុត របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់សប្បុរស ជនទាំងអស់ដែលបានចូលរួម ចំណែក ជាមួយបណ្ឌិត្យសភា នគរ បាលកម្ពុជាក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលា នគរបាលជាតិភូមិភាគ៥និងថ្លែងកោតសរសើរដល់ក្មួយៗជាសិស្សនគរបាលជ័យលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )