នគរបាលខណ្ឌឫស្សីកែវ បង្ហាញមុខជនសង្ស័យកាប់ប្លន់យ៉ាងសកម្ម ២នាក់ បន្ទាប់ពីប្លន់ម៉ូតូពីអ្នកដឹកជញ្ជូនអាហារម្នាក់បានសម្រេច ដោយប្រើពេល ៤ថ្ងៃ

(ភ្នំពេញ)៖ ក្រោយប្រើពេលស្រាវជ្រាវអស់ពេល ៤ថ្ងៃ ជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាចាស់កាប់ប្លន់យ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងធ្វើសន្និសីទ្ធកាសែតបង្ហាញមុខជាសាធារណៈ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។

លោកវរៈសេនីយ៍ ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនសង្ស័យទាំង ២នាក់ មានឈ្មោះ ធី សុបញ្ញារិទ្ធ ហៅផល្លា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន), និងឈ្មោះ រ៉ាយ រ៉ាវុធ ភេទប្រុស អាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួល ផ្លូវលំ ខណ្ឌទួលគោក រាជធានីភ្នំពេញ(មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ សាក់ ពិសី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ផ្ទះលេខ ១៦E២ ផ្លូវបេតុង ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកអធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង ២នាក់ ត្រូវបានកម្លាំងជំនាញរបស់លោកសហការជាមួយកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាល រាធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ ១០០៣ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ បន្ទាប់ពីធ្វើសកម្មភាពប្លន់បានតែរយៈពេល ៤ថ្ងៃ ។

លោកអធិការ បានបន្តថា កាលពីវេលាម៉ោង ៧ និង ៥នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ មានករណីកាប់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម ១គ្រឿង នៅចំណុចដើម ប្រេងខ្យល់ ស្ថិតនៅខាងជើងកាំកូស៊ីធី តាមផ្លូវលេខ ១០០៣ ក្នុងសង្កាត់ទួល សង្កែទី២ ។ នៅក្នុងកម្មភាពជនសង្ស័យ ២នាក់ បានប្រើដាវកែច្នៃ ភ្ជង់គំរាមជន រងគ្រោះ ដែលកំពុងតែចុះបត់ជើង ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១IN.៨០១៥ បានសម្រេច។

បន្ទាប់ពីមានករណីប្លន់ដោយមានបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមាន ការដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលខណ្ឌបានសហការជាកម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យព្រហ្មទណ្ឌកម្រិ តស្រាល ស្រាវជ្រាវឈានទៅឃាត់ខ្លួនបានជនសង្ស័យ ២នាក់ ព្រមទាំងដកហូត បានម៉ូតូម៉ាកធូដេ ១គ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ១AC៧៣២៧។

លោកវរ:សេនីយ៍ឯក ហ៊ាង ថារ៉េត បានបញ្ជាក់ថា ជនសង្ស័យ ជាមុខសញ្ញាចាស់ ប្លន់ និងលួចយ៉ាងសកម្ម ធ្លាប់ជាប់ពន្ធនាគារ និងបានប្រើប្រាស់គ្រឿងញៀនញៀន ផងដែរ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ធី សុបញ្ញារិទ្ធ បានឱ្យដឹងថា បន្ទាប់ពីប្លន់បានសម្រេច រូបគេបានយកម៉ូតូទៅលក់ ឱ្យបុរសម្នាក់មិនស្គាល់ អត្តសញ្ញាណ ដែលឈរនៅលើចិញ្ចើមផ្លូវម្តុំផ្សារឃ្លាំងរំសេវ បានប្រាក់ចំនួន ៧០០ដុល្លារ ហើយបានយកមកចែកឱ្យជនសង្ស័យ ឈ្មោះរ៉ាយ រ៉ាវុធ បានចំនួន ៣០០ដុល្លា នាំគ្នាស៊ីចាយ និងប្រើប្រាស់គ្រឿងញៀនអស់ហើយ មុនពេលសមត្ថកិច្ចឃាត់ ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ កំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាល ខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាម ច្បាប់ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner