២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១០១ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះនៅអាស៊ានមានចំនួន ១០១ករណី រួមមានទាំងកម្ពុជាផងដែរ។ តួលេខឆ្លងថ្មីថ្ងៃនេះ បានបន្តថយចុះថែមទៀតចំនួន ៣១១ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។
ប្រទេសចំនួន២ នៅអាស៊ាន ដែលមានការឆ្លងថ្ងៃនេះ រួមមានប្រទេសថៃ មានការឆ្លងចំនួន ១០១ករណី និងប្រទេសកម្ពុជាមានការឆ្លង ៥ករណី។ អាស៊ាននារយៈពេល ២៤ម៉ោងចុង ក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ២នាក់ ដែលជាពលរដ្ឋ នៃប្រទេសថៃ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៧៣ម៉ឺន ២ពាន់ ២៧០ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ២៩៣នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៧០១លានករណី, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់ហើយ៕