យានយន្តល្មើសចំនួន ៤៩៥គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យនៅថ្ងៃទី១០ ខែមករា
អត្ថបទដោយ៖
ស៊ូ ប៊ុនធី
ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងចំណោមគោលដៅចំនួន ៨៦គោលដៅ មាន យានយន្តចូលគោលដៅចំនួន ៧០៤គ្រឿងក្នុងនេះ រថយន្ត ធំ ១៨គ្រឿង, រថយន្តតូច២៣២គ្រឿង, ម៉ូតូ ៤៥៥គ្រឿង ។
ប្រភពដដែលបន្តថាជាមួយគ្នានេះសមត្ថកិច្ចបានរកឃើញយានយន្តល្មើសចំនួន៤៩៥ គ្រឿង(រថយន្តធំ០៦គ្រឿង ,រថយន្តតូច ១០៤គ្រឿង និងម៉ូតូ ៣៨៥គ្រឿង) និងត្រូវបានផាកពិន័យ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។