មន្រ្តីជាន់ខ្ពស់ផ្នែកសុខាភិបាលអាម៉េរិកអះអាងថា ការពាក់ម៉ាស គឺជាវិធានការមួយដ៏សំខាន់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លង COVID-19

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ នាយកមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រង និង បង្ការជំងឺឆ្លងអាម៉េរិក CDC លោក រ៉ូប៊ឺត រ៉េដហ្វៀល បានអះអាងថា ការពាក់ម៉ាស គឺជាវិធានការមួយដ៏សំខាន់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺ COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ។

ថ្លែងក្នុងបទសម្ភាសន៍មួយតាមប្រព័ន្ធអនឡាញ ជាមួយទស្សនាវដ្ដីវេជ្ជសាស្ត្រអាម៉េរិក ជូណល់ អហ្វ ឌឹ អាម៉េរិកខេន មេឌីខល អាសូស៊ីអេសិន នៅថ្ងៃអង្គារនេះ លោក រ៉េដហ្វៀល បានអះអាងថា បើសិនពលរដ្ឋអាម៉េរិកទាំងអស់នាំគ្នាពាក់ម៉ាស នោះការជំងឺឆ្លង COVID-19 អាចនឹងស្ថិតនៅក្រោមការគ្រប់គ្រងក្នុងរយៈពេលពី៤ទៅ៨សប្ដាហ៍ ។

នាយកមជ្ឈមណ្ឌល CDC រូបនេះ បានសង្កត់ធ្ងន់ទៀតថា ការពាក់ម៉ាស គឺជាបញ្ហាសុខាភិបាលសាធារណៈ ប៉ុន្តែលោកមានការសោកស្ដាយ បើការពាក់ម៉ាសត្រូវបានប្រើប្រាស់ ត្រឹមតែជាប្រយោជន៍នយោបាយ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner