ជប៉ុនពង្រឹងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ក្រោយកើតមានករណីយន្តហោះបុកគ្នា

តូក្យូ៖ ជប៉ុនបាននិងកំពុងរឹតបន្តឹងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅឯអាកាសយានដ្ឋានដ៏ធំរបស់ទីក្រុងតូក្យូ កាលពីពេលថ្មីៗនេះ។

ក្រសួងដឹកជញ្ជូនជប៉ុនបានឲ្យដឹង នៅថ្ងៃទី១០ ខែមករា ថា វិធានការគ្រប់គ្រងសុវត្ថិភាពក្នុងពេលមានអាសន្ន ត្រូវបានប្រកាសដោយក្រសួងពង្រឹង ក្រោមលក្ខខណ្ឌតម្រូវថ្មី ទូទាំងប្រទេស។ ក្រសួងថា គឺត្រូវមានបុគ្គលិកម្នាក់ ចាំឃ្លាំមើលប្រព័ន្ធត្រួតពិនិត្យ ដែលនឹងបញ្ជូនដំណឹងមកមុន ក្នុងករណីមានឧប្បត្តិហេតុកើតឡើង។

ក្រសួងដឹកជញ្ជូនគ្រោងបង្កើតក្រុមការងារជំនាញមួយ ដើម្បីស៉ើបរកវិធីពង្រឹងសុវត្ថិភាព បន្ថែមទៀត ដោយសមាសភាពរបស់ពួកគេ នឹងត្រូវប្រកាសក្នុងសប្តាហ៍នេះ។

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនជប៉ុន លោក Tetsuo Saito បានគូសបញ្ជាក់ កាលពីថ្ងៃអង្គារ សប្តាហ៍នេះថា «បេសកកម្មដ៏ធំបំផុតមួយរបស់ខ្ញុំ គឺការស្តារទំនុកចិត្ត ផ្នែកអាកាសចរណ៍នៃការដឹកជញ្ជូនសាធារណៈ»។

គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Japan Airlines បានបុកគ្នាជាមួយ យន្តហោះរបស់កងឆ្មាំសមុទ្រជប៉ុន នៅលើផ្លូវរត់នៅឯអាកាសយានដ្ឋាន Haneda កាលពីថ្ងៃទី២ ខែមករា បណ្តាលឲ្យមនុស្ស ៥នាក់ លើយន្តហោះឆ្មាំសមុទ្រស្លាប់ ។ ប៉ុន្តែ មនុស្សនៅលើយន្តហោះមិនបានរងគ្រោះដល់អាយុជីវិតឡើយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner