សួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសហាម ឃាត់ ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក ច្រើនប្រភេទ រយៈពេល ៦ខែ

(ភ្នំពេញ)៖ សួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាស ហាមឃាត់ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក ច្រើន ប្រភេទ រយៈពេល ៦ខែ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់សួងពាណិជ្ជ កម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីវិធានការហាមឃាត់ ការនាំ ចូលបណ្តោះអាសន្ននូវគ្រឿងក្នុង និងចំណេកសាច់បង្កក ដែលអប្សរា ទទួលបាន នៅ ថ្ងៃ សុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។

សេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា វិធានការផ្អាកការនាំចូលជាបណ្តោះអាសន្ន នេះ នឹង ចាប់ផ្ដើមអនុវត្ត ពីថ្ងៃទី១២ ខែមីនា រហូត ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ តែវិធានការនេះមិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ (គលគ) ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្ម សម្រាប់ ការនាំចេញ ឡើយ។អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធា រណជន និងក្រុមហ៊ុននាំចេញ-នាំចូល ដែលកំពុងប្រកបអាជីវកម្មលើមុខទំនិញ ខាងលើ ព្រមទាំងភាគីពាក់ព័ន្ធ មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner