វិទ្យាស្ថានតេជោ ហ៊ុន សែន សាធារណការ និងដឹកជញ្ជូន និងធ្វើសិក្ខាសាលាតាម អនឡាញ ស្តីពី «ជំនាញសិក្សា និងទីផ្សារការងាររបស់និស្សិត នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន
(ភ្នំពេញ)៖វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នឹងរៀបចំសិក្ខា សាលាអនឡាញស្តីពី «ជំនាញសិក្សា និងទីផ្សារការងាររបស់និស្សិតនៃវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន» ក្នុងគោលបំណងដើម្បីឱ្យនិស្សិតស្វែង យល់បន្ថែមអំពីជំនាញសិក្សា និងឱកាសការងារ ក្រោយពីបញ្ចប់ការសិក្សា នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។
សិក្ខាសាលាតាមអនឡាញនេះ និងធ្វើឡើងនៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៩:០០នាទី ដល់ម៉ោង ១១:០០នាទីព្រឹក ដោយនិងធ្វើការឡាយផ្ទាល់ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។
បញ្ជាក់ផងដែរថា វិទ្យាស្ថានទទួលពាក្យនិស្សិតប្រឡងជ្រើសរើសនិស្សិតជំនាន់ទី៤ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ លក្ខណ្ឌដាក់ពាក្យ បំពេញពាក្យប្រឡងជ្រើសរើសនិស្សិតជំនាន់ទី៤ និងមកដាក់ពាក្យនៅការិយាល័យសិក្សានៃវិទ្យាស្ថានផ្ទាល់ ដោយតម្រូវមានឯកសារភ្ជាប់៖ រូបថត 4 x 6 (ពាក់អាវសឬអាវធំមានក្រវ៉ាត់ក ផ្ទៃខាងក្រោយពណ៍ខៀវ) សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, សញ្ញាបត្របណ្តោះអាសន្ន ឬលទ្ធផលផ្លូវការប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡា ទីតាំងវិទ្យាស្ថាន ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅជាប់នៅអគារទីស្តីក្រសួងសាធារណការ និងដឹកជញ្ជូន ៕
សូមជូន ផែនទី https://maps.app.goo.gl
ដោយ ង៉ាន់ ទិត្យ