សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មានអ្នកខ្លះចោទប្រជាពលរដ្ឋ ដែលមកជួបសម្តេចថា ត្រូវបានទិញទឹកចិត្ត, ប្រការនេះ គឺជាការប្រមាថ
ភ្នំពេញ៖ ក្នុងឱកាសសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅ ក្នុងទ្វីប អឺរ៉ុប ប្រមាណជាង ២ពាន់នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅទីក្រុងប៉ារីស ប្រទេសបារាំង ត្រូវនឹងយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានអ្នកខ្លះចោទថា ប្រជាពលរដ្ឋ ដែលមកជួបសម្តេច ត្រូវបានគេទិញទឹកចិត្ត ដែលប្រការនេះ ពុំមែនជារឿងត្រឹម ត្រូវទាល់ តែសោះ ហើយការលើកឡើងបែបនេះ គឺជាការមើលស្រាលប្រជា ពលរដ្ឋ ខ្មែរ យើងនៅក្រៅប្រទេស ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ស្មារតីនៃការរួមគ្នាក្នុងនាមជា ជាតិ ខ្មែរ ទោះបីនៅទីណាក៏ដោយ សុខចិត្តរត់ស្កាត់រកគ្នាដើម្បីបានជួបគ្នា ដែលនេះ បង្ហាញពីស្មារតីការស្រឡាញ់រាប់អានគ្នា។
សម្តេច ថា ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏ចង់ដឹងពីសុខទុក្ខរបស់ ប្រទេសជាតិ របស់ខ្លួន បើទោះបីជាពួកគាត់បានមករស់នៅក្រៅប្រទេសក៏ដោយ ក៏តែងតែគិតគូរ ពី ប្រទេសជាតិទាំងអស់ ។
សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា ការមកជួបជុំគ្នានៅពេលនេះ ក៏ដើម្បីចង់ដឹងពី ស្ថានភាពរបស់ប្រទេសជាតិ ចង់ដឹងពីសកម្មភាពដែលរាជរដ្ឋាភិបាល បាន និង កំពុងធ្វើ ពិសេសគឺចង់ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ៕
អត្ថបទ៖ វណ្ណលុក


