រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះ MOU ជាមួយក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd ស្ដីពីការរួមគ្នាបង្កើនការអភិវឌ្ឍ ទេសចរណ៍វប្បធម៌ នៅខេត្តសៀមរាប
(សៀមរាប)៖ ក្រៅពីពិធីបើកដ៏មានអត្ថន័យជាផ្លូវការនៃ “ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤” នាថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤។ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជួបជាមួយលោក Xu Zhengzhong ប្រធានក្រុមហ៊ុន Bauhinia Culture Group Corporation Limited។ ការពិភាក្សានោះបាន ផ្តោតសំខាន់លើការរិះករផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍វប្បធម៌ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបង្កើនការវិនិយោគ និងការយល់ដឹងកាន់តែស៊ីជម្រៅ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយ លោក Liu Minglin នាយកប្រតិបត្តិនៃក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd ដើម្បីពង្រឹងចំណងមិត្តភាពបន្ថែមទៀត និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការរួមគ្នាបង្កើនការអភិវឌ្ឍទេសចរណ៍វប្បធម៌ នៅខេត្តសៀមរាប រវាងក្រសួងទេសចរណ៍ជាមួយក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd ផងដែរនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤៕




ចាន់ វិចិត្រ