រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់ គោលនយោបាយចិនមួយ ក្រោយតៃវ៉ាន់បោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី

(ភ្នំពេញ)៖ ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ អ្នកនាំពាក្យ នៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់សាជាថ្មី អំពីការប្រកាន់ខ្ជាប់ យ៉ាងម៉ឺង ម៉ាត់ របស់កម្ពុជា ចំពោះ «គោលនយោបាយចិនមួយ» ដោយទទួលស្គាល់សាធា រណរដ្ឋ ប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេស ចិន ទាំងមូល ។

គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតនៅកោះតៃវ៉ាន់ បិទបញ្ចប់នៅវេលាម៉ោង ៤រសៀល ថ្ងៃសៅរ៍ចុងសប្តាហ៍ម៉ោងក្នុងតំបន់ ការរាប់សន្លឹកឆ្នោត បានចាប់ផ្តើម។ បេក្ខភាពមកពីគណបក្សកាន់អំណាច តៃវ៉ាន់ លោក Lai Ching-te បានទទួល គាំទ្ររហូតដល់ ៤០.២ភាគរយ បន្ទាប់ពីការិយាល័យបោះឆ្នោត នៅទូទាំងកោះ តៃវ៉ាន់ បានរាប់សន្លឹកឆ្នោតរួចរាល់ចំនួន ៩៨ភាគរយ , នេះបើយោងតាមតួលេខ ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាល។

លោក Lai និងបេក្ខភាពមួយរូបទៀត គឺលោកស្រី Hsiao Bi-khim ដែលជា អតីត អ្នកតំណាងតៃវ៉ាន់ ប្រចាំនៅសហរដ្ឋអាមេរិក បានទទួលសម្លេងឆ្នោតសរុប ជាង ៥លានសំលេង។ ទន្ទឹមគ្នា គូប្រជែងដ៏សំខាន់របស់ លោក Lai គឺលោក Hou Yu-ih មកពីគណបក្ស Kuomintang ដែលជាបក្សប្រឆាំងដ៏ធំបំផុតនៅតៃវ៉ាន់ តាម ពីក្រោយជាមួយនឹងសំលេងគាំទ្រចំនួន ៣៣.៤ភាគរយ ។

ភ្លាមៗ បន្ទាប់ពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលជាបក្សកាន់ អំណាចបច្ចុប្បន្នឈ្នះឆ្នោត, លោក Lai Ching-te ដែលជាប់មេដឹកនាំបន្ទាប់ របស់តៃវ៉ាន់ បានប្តេជ្ញាថា នឹងការពារកោះ ដែលគ្រប់គ្រងដោយខ្លួនឯងនេះ ពី “ការបំភិតបំភ័យ” របស់ប្រទេសចិន។ លោក Lai បាននិយាយដូច្នេះថា យើងប្តេជ្ញា ការពារកោះតៃវ៉ាន់ ពីការគំរាមកំហែង និងការបំភិតបំភ័យពីប្រទេសចិន ហើយថា តៃវ៉ាន់នឹងឈរនៅខាងលទ្ធិប្រជាធិបតេយ្យ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី របស់កោះតៃវ៉ាន់ បានចាប់ផ្តើម នៅវេលាម៉ោង ៨ព្រឹក ថ្ងៃសៅរ៍ចុងសប្តាហ៍ ជាមួយនឹងអ្នកមានសិទ្ធិ បោះឆ្នោតចំនួន ១៩.៥៤លាននាក់។ ក្រៅពីនេះ តៃវ៉ាន់ក៏នឹងត្រូវធ្វើការបោះឆ្នោតជ្រើសរើស សមាជិកសភាសម្រាប់អាណត្តិថ្មី ដែលមានសារៈសំខាន់ដូចគ្នាផងដែរ ៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner