ជនសង្ស័យ ៦៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿង ញៀនទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី១៤ ខែមករា
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាល ជាតិបាន ឲ្យដឹងថា ជនសង្ស័យចំនួន ៦៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២១ករណី ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន ៦៤នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ២នាក់ស្រី
ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ៥១នាក់ស្រី ៣នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ស្រី ០នាក់ វត្ថុតាងដែល ចាប់យកសរុបក្នុងថ្ងៃទី១៤ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ៤៥,៤៦ក្រាម និង៣២កញ្ចប់តូច។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៕
ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕