ស្តេចថ្មីរបស់ប្រទេសដាណឺម៉ាកឡើងគ្រងរាជ្យ ជាផ្លូវការ

កូប៉ិនហាក៖ ព្រះមហាក្សត្រថ្មីរបស់ប្រទេសដាណឺម៉ាក ព្រះអង្គ Frederik X បានឡើងសោយរាជ្យជាផ្លូវការ បន្ទាប់ពីព្រះមាតារបស់ទ្រង់ គឺព្រះមហាក្សត្រិយ៍ Margrethe II បានដាក់រាជ្យ កាលពីពេលថ្មីៗនេះ។

ការឡើងគ្រងរាជ្យជាផ្លូវការ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី១៤ ខែមករា ដោយមានហ្វូងមនុស្សយ៉ាងច្រើនប្រមូលផ្តុំគ្នា នៅក្នុងរាជធានីកូប៉ិនហាក ដើម្បីធ្វើជាសាក្សី ជាប្រវត្តិសាស្ត្រនេះ។ ក្រៅពីនេះ ក៏មានការបាញ់កាំជ្រួចអបអរសាទរ នៅយប់ មុនថ្ងៃឡើងគ្រងរាជសម្បត្តិ របស់ទ្រង់ ទៀតផង។

គួររម្លឹកថា ព្រះមហាក្សត្រិយ៍ Margrethe II ព្រះជន្ម ៨៣ព្រះវស្សា ប្រកាសពីព្រះរាជបំណងដាក់រាជ្យ អំឡុងព្រះរាជ្យសុន្ទរកថា អបអរថ្ងៃចូលឆ្នាំថ្មី ឆ្នាំ២០២៤។ ព្រះបរមរាជវាំងបានឲ្យដឹងថា ការស្នងរាជ្យបានក្លាយជាផ្លូវការ នៅពេលដែលព្រះមហាក្សត្រិយ៍ Margrethe II ចុះហត្ថលេខាលើសេចក្តីប្រកាសអំពីការដាក់រាជ្យរបស់ព្រះអង្គ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋ នៅក្នុងសភា។

ព្រះអង្គ Frederik X បានមានព្រះបន្ទូលថា «ព្រះមាតារបស់ខ្ញុំគឺជាព្រះមហាក្សត្រិយ៍ ដែលជោគជ័យ..ក្តីសង្ឃឹមរបស់ខ្ញុំ គឺដើម្បីក្លាយជាស្តេចបង្រួបបង្រួម សម្រាប់អនាគត… វាជាទំនួលខុសត្រូវដែលខ្ញុំសន្មត់ ដោយការគោរព មោទនភាព និងសុភមង្គលដ៏ច្រើន» ។

ពលរដ្ឋម្នាក់ រស់នៅក្នុងរាជធានីកូប៉ិនហាក ដែលមានឈ្មោះ Rene Jensen បាននិយាយប្រាប់ AFP ថា «ខ្ញុំគិតថា ទ្រង់នឹងក្លាយជាស្តេចដ៏អស្ចារ្យ.. ខ្ញុំទន្ទឹងរង់ចាំមើលពីរបៀបដែលទ្រង់នឹងធ្វើវា ហើយឃើញទ្រង់បង្ហាញ ដោយខ្លួនទ្រង់ផ្ទាល់ ឲ្យបានកាន់តែច្រើន»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner