ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple ធ្លាក់ចុះ៥% មកត្រឹម ៣៨៣ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣
អត្ថបទដោយ៖
AMS OneMinute
ដោយចំណូលជាង ៥២% បានមកពីការលក់ទូរសព្ទ iPhone ជាង ២២% បានមកពីការលក់សេវាកម្មនានា ១០% បានមកពីការលក់នាឡិកាដៃឆ្លាតវៃ Apple Watch និង Airpods និងជាង ១៥%ផ្សេងទៀតទទួលបានពីការលក់កុំព្យូទ័រយួរដៃ Mac និង iPad។
ជាង ៤១%នៃចំណូលសរុបរបស់ក្រុមហ៊ុន ទទួលបានពីតំបន់អាមេរិកខាងជើង ដែលមានអតិថិជនច្រើនប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ Apple និង ២៤%ទៀតគឺបានពីអឺរ៉ុប ខណៈចិន ជប៉ុន និងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមបញ្ចូលគ្នាផ្ដល់ចំណូលបាន ៣៣,៧% – Visual Capitalist

#ams1minute