អាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបគ្រឿងញៀនឆ្លងខេត្តបានជាងពីរគីឡូក្រាម
ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យចំនួនបីនាក់ រួម នឹងវត្ថុតាងគ្រឿងញៀនជាងពីរគីឡូក្រាម ទៅសាលា ដំបូងរាជធានី ភ្នំពេញ បន្ទាប់ពីបានបង្ក្រាបក្នុងរាជធានីភ្នំពេញ និងពន្លាតដែន សមត្ថ កិច្ច ទៅបង្ក្រាបដល់ខេត្តកំពង់ស្ពឺ។
ជនសង្ស័យជាបុរសទាំងបីនាក់ដែលបញ្ជូនទៅតុលាការកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤៣ មានឈ្មោះ ១. ចាន់ ណារិទ្ធ ភ អាយុ៣១ឆ្នាំ, ២. នឹង ចាន់ជំនោរ ហៅឆេកូ អាយុ៤០ឆ្នាំនិង ៣. សាន ម៉ៅ ហៅ ហ្គាស់ អាយុ៤៣ឆ្នាំ ។ជនសង្ស័យត្រូវបាន កម្លាំង ជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជាក់ស្ដែង កាលពីថ្ងៃទី១០ ខែមករា នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួល ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ដោយចាប់ យកបានវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា ចំនួន ២១កញ្ចប់(៤កញ្ចប់ធំ) សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន (ដបកែច្នៃ) ជញ្ជីងថ្លឹងពីរគ្រឿង សម្ភារ:វេចខ្ចប់និងថង់ច្រកមួយចំនួន ។
បន្ទាប់មកដោយបានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាត ឱ្យ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ធ្វើការពន្លាតសមត្ថកិច្ចដែនដី ទៅខេត្ត កំពង់ស្ពឺ ដោយបានសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះធ្វើការឆែកឆេរដល់ផ្ទះជនសង្ស័យ សាន ម៉ៅ ហៅ ហ្គាស់ ជា មេខ្លោងជួញដូរគ្រឿងញៀន ស្ថិតនៅភូមិស្រែចិន្តា សង្កាត់ព្រះស្រែ ស្រុកឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺដោយ រកឃើញ វត្ថុតាងដែលជន សង្ស័យ បានកប់លាក់ទុកក្នុងដី នូវក្រាមពណ៌សថ្លាចំនួន ១០កញ្ចប់ធំ បន្ថែមទៀត ។សរុបមុននិងក្រោយអាវុធហត្ថ រាជធានីភ្នំពេញ ដកហូត បានក្រាមពណ៌សថ្លាចំនួន ៣១កញ្ចប់តូចធំ ស្មើនឹងជាងពីរគីឡូក្រាម (២០៤០,៩១ក្រាម)៕
ដោយ៖ប៊ុនធី