ឧបទ្ទវហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរ កាលពីព្រឹកថ្ងៃអាទិត្យ នៅប្រទេសអាហ្វហ្គានីស្ថាន
អាហ្វហ្គានីស្ថាន ៖ យន្តហោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ១គ្រឿង បានធ្លាក់កាលពីព្រឹកថ្ងៃអាទិត្យ នេះនៅក្នុងខេត្ត Badakhshan ភាគឦសានប្រទេស អាហ្វហ្គានីស្ថាន។ ការផ្សព្វផ្សាយថ្មីនេះ បានបញ្ជាក់ពីអត្តសញ្ញាណច្បាស់ថា មិនមែនជាការធ្លាក់យន្តហោះដឹកអ្នកដំណើរឥណ្ឌា នោះទេ។ យោងតាមអាជ្ញាធរមូលដ្ឋាន ក្រុមស្វែងរកនិងជួយសង្រ្គោះ ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ។ យោងតាមការឱ្យដឹងពីអាជ្ញាធរអកាសស៊ីវិល រុស្សី Rosaviatsia យន្តហោះនេះគឺជាយន្តហោះរបស់ក្រុមហ៊ុន Falcon 10 ដែលបានចុះបញ្ជីជាមួយក្រុមហ៊ុនរុស្ស៊ី។
យន្តហោះនេះកំពុងធ្វើដំណើរពី Gaya ក្នុងប្រទេសឥណ្ឌា ទៅកាន់ទីក្រុងមូស្គូ តាមរយៈហោះលើរដ្ឋធានី Tashkent របស់ Uzbekistan។ Rosaviatsia បង្ហាញថា មាននាវិក៤នាក់ និងអ្នកដំណើរពីរនាក់ បានជិះនៅលើយន្តហោះនោះ។ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន លោក Abdul Wahid Rayan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះបានធ្លាក់ដោយសារតែបញ្ហាម៉ាស៊ីន។ គាត់ក៏បានអះអាងផងដែរថាយន្តហោះដែលបានធ្លាក់នោះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ារ៉ុក ដែលបានដឹកអ្នកដំណើរ “ជនជាតិរុស្ស៊ី» ចំនួន៧នាក់”។ យន្តហោះ Falcon 10 គឺជាយន្តហោះជំនួញដំបូងគេ របស់ក្រុមហ៊ុនផលិតយន្តហោះបារាំង Dassault Aviation ។ វាត្រូវបានផលិតនៅចន្លោះឆ្នាំ 1971 និង 1989 ប៉ុន្តែយន្តហោះប្រភេទនេះ នៅតែពេញនិយម ប្រើប្រាស់ នៅលើទីផ្សារអាកាសចរណ៍ផងដែរ។
ប្រភព៖ RT