សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចងចាំជោគជ័យមិនមែនបានមកដោយការិយាល័យធ្វើការល្អ រថយន្តទំនើប ខោអាវស្អាតនោះឡើយ

តែបានមកដោយចេះធ្វើការដោយមានប្រសិទ្ធភាព ដើម្បីបំរើដល់ផលប្រយោជន៍ជាតិ និងប្រជាជន។

ងាកមកសម្លៀកបំពាក់ខ្ញុំមានខោអាវធំតែមួយសម្រាប់នេះទេ ដែលជាជំនួយរបស់មិត្តវៀតណាម (រូបថតនេះថតនៅប្រហែលពាក់កណ្តាលខែកុម្ភៈ ឆ្នាំ១៩៧៩ មុនពេលខ្ញុំជួបភរិយា និងកូនខ្ញុំ)។ ខោអាវធំនេះ មិនបានវាស់កាត់ទេបានជាខោវែងជាងជើងអាវធំជាងខ្លួន។ ឯអាវក្នុងមានតែ ២ទេ ស្បែកជើងទៅរើសនៅផ្សារថ្មីម្ខាងធំម្ខាងតូចពាក់ឈឺជើងស្ទើរដើរមិនរួច។

ខោអាវមួយសម្រាប់នេះ វាបានជួយឱ្យខ្ញុំទទួលបានជោគជ័យរយៈពេលជាង ៤៥ឆ្នាំកន្លងមក។ ជោគជ័យដែលបានមកដោយការលំបាក គឺជោគជ័យដែលមោទកភាព និងត្រូវចេះថែរក្សាឱ្យខាងតែបាន។

📷 Bayon Radio

#ams1minute

ads banner