រដ្ឋបាលក្រុងសិរីសោភ័ណកំពុងកែលម្អមួយផ្លូវមួយខ្សែលើខ្នងអាងកណ្តោល

បន្ទាយមានជ័យ៖ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ជៀម សុខ ប្រធានក្រុមប្រឹក្សាក្រុងរួមជាមួយ លោក កុយ ចាន់វាសនា សមាជិក ក្រុមប្រឹក្សាសង្កាត់ទឹកថ្លាលោកមេភូមិនិងក្រុមកាងារកាលពីចុង សប្ដាហ៍ កន្លងទៅនេះ អញ្ជើញចុះត្រួតពិនិត្យការជួសជុលកែលម្អផ្លូវលំ មួយ ខ្សែប្រវែងជាងមួយគីឡូម៉ែត្រឱ្យទៅជាផ្លូវក្រាលថ្នល់កៅស៊ូ និងក្រាលថ្មម៉ិច ។ផ្លូវនេះស្ថិតនៅទំនប់អាងកណ្ដោល ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកអភិបាលក្រុងសិរីសោភ័ណបានឱ្យដឹងថា ផ្លូវមួយខ្សែនេះបាន រង ផល ប៉ះពាល់នារដូវវស្សាកន្លងមកដែលធ្វើឱ្យខូច ខាតយ៉ាងធ្ងន់ធ្ងរ។ដោយ បាន ទទួលការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ កែ គឹមយ៉ានប្រធានក្រុម ការងារ ចុះជួយខេត្ត បន្ទាយមានជ័យ និងឯកឧត្តម ឌិត ទីណាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យផ្លូវមួយខ្សែនេះត្រូវបាន
ជួស ជុល ឡើង វិញ។

លោក ស្រេង សុផល បានបន្តថា ដោយបានការគាំទ្រពីបងប្អូនជាពិសេស ថ្នាក់ដឹកនាំក៏បានរៀបចំធ្វើការជួសជុលផ្លូវនេះឡើង វិញ ។ផ្លូវនេះ គិត ចាប់ ពីផ្លូវជាតិលេខ ៥មកមានចម្ងាយជាងមួយគីឡូម៉ែត្រ ។ដោយឡែក ពីស្ពាន មកកាន់សួនស្ទឹងកែវសុខសាន្ត នេះមានចម្ងាយ ៣០០ម៉ែត្រ នឹងធ្វើការ ក្រាលកៅស៊ូ។ ចំណែកជាង មួយគីឡូ ម៉ែត្រទៀត រៀបចំជាក្រាល ថ្មម៉ិចដើម្បី ឱ្យប្រជាពលរដ្ឋ ដែលធ្វើស្រែនៅទីនេះប្រមាណ ១០០ហិកតា អាចដឹក កសិផលបាន។ផ្លូវមួយខ្សែនេះក្រៅពីដឹកកសិផល ក៏បានបម្រើឱ្យ វិស័យ ទេសចរណ៍ផងដែរ ព្រោះនៅក្បែរនេះមានរមណីយដ្ឋាន មួយកន្លែងមាន ឈ្មោះ សួនស្ទឹងកែវសុខសាន្តផងដែរ៕


ដោយ៖ឃិន គន្ធា

ads banner