លោក យឿន ភីយុទ្ធ ៖ ក្នុងនាមជាអ្នករៀបចំ គឺចង់បង្កើតព្រឹត្តការណ៍ប្រកួត ឱ្យបានច្រើនដងក្នុងមួយឆ្នាំៗ

ភ្នំពេញ៖ ការប្រណាំងកង់ Flying Bike Short Track MTB Challenge ឆ្នាំ២០២៤ ដែលមានកីឡាករ កីឡាការិនីចូលរួមសរុប៣៣០នាក់ បានបញ្ចប់ដោយជោគជ័យ នៅទីលានព្រែកលាប ។

លោក យឿន ភីយុទ្ធជាអ្នករៀបចំ បានអោយដឹងថា ការប្រកួតឆ្នាំនេះ អ្នកចូលរួមមានការថយចុះបន្តិច តែចំនួននេះក៏ទទួលយកបានដោយសារមានប្រកួតញឹកពេក ជាប់ៗគ្នាពេកធ្វើឱ្យកីឡាករ កីឡាការិនី តាមបណ្តាខេត្តមួយចំនួនត្រៀមខ្លួនមិនទាន់ រីឯសិទ្ធផលវិញ មានការរីកចំរើនខ្លាំងមិនចាញ់កីឡាករខ្លាំងៗនោះទេ ជាពិសេសគឺកីឡាករយុវជន ចាប់ពីអាយុ១៥ដល់១៧ឆ្នាំ ។

លោក បន្តថា ឆ្នាំនេះយើងដាក់វិញ្ញាសាថ្មី Short Track ដែលជាវិញ្ញាសា UCI ប្រើប្រាស់រយៈចម្ងាយខ្លី មានឧបសគ្គច្រើន ប្រើពី ១៥ ទៅ ២៥នាទី ក្នុង Class នីមួយៗ អោយប្រកួតប្រជែង។ លោក យឿន ភីយុទ្ធ បន្ថែមថា ផែនការយុទ្ធសាស្រ្ត ជាមួយសហព័ន្ធកីឡាទោចក្រយាន គឺចង់បង្កើតព្រឹត្តការណ៍ជា Serie ក្នុងមួយឆ្នាំអោយបាន៣ដងទៅ៥ដង ដូចជា កំពង់ស្ពឺ កំពត កំពង់ឆ្នាំង ឧទ្យានជាតិគីរីរម្យ និងខេត្តកែប តែវាកើតឡើងប្រសិនបើមានការគាំទ្រពីក្រុមឯកជនជាដៃគូសហការ ពីព្រោះមានការប្រកួតច្រើន កីឡាករ ក៏ច្រើន ធនធានក៏ច្រើនតាមហ្នឹង ។

លោក យឿន ភីយុទ្ធ សង្កត់ធ្ងន់ថា ក្នុងនាមជាអ្នករៀបចំ លោកចង់បង្កើតព្រឹត្តការណ៍ប្រកួតអោយយឈានដល់កម្រិតអន្តរជាតិ ដើម្បីទាក់ទាញកីឡាករអន្តរជាតិមកចូលរួម តែចំនុចសំខាន់គឺថវិកា បើមានថវិកាគ្រប់គ្រាន់យើងអាចរៀបចំការប្រកួតកម្រិតណាក៏បានដែរ។

គួរបញ្ជាក់ថា លទ្ធផលបច្ចេកទេស Class A លេខ១ កីឡាករ សាំង សីហា លេខ២ កីឡាករ ដេវីត ព័រយ៉េ និងលេខ៣ ភី ស៊ីថុល , Class Master លេខ១ Vasco Ramperger លេខ២ Pierre Yves Catry និង Class Women លេខ១ នុត ផល្លានីហ្សា លេខ២ វុន ស្រនីត និងលេខ៣ ព្រំ ស្រីម៉ុច និងមានលទ្ធផលជាច្រើន Class ទៀត ៕

អត្ថបទ ៖ ចាន់ វិចិត្រ
រូបភាព ៖ ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner