កម្ពុជា និងវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការ ប្រទេសពីរ គោលដៅទេសចរណ៍ តែមួយ

(ភ្នំពេញ)៖ កម្ពុជា និងវៀតណាម បង្កើនកិច្ច សហប្រតិបត្តិការ ប្រទេសទាំងពីរ ជាគោលដៅទេសចរណ៍តែមួយ ការថ្លែងបែបនេះ តាមរយៈជំនួបរវាង ឯកឧត្ដម សុខឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និង ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ។

ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ក្រសួងទេសចរណ៍ នៅក្នុងអាណត្តិទី៧នេះ បន្តធ្វើការងារ ឲ្យបានកាន់តែជិតស្និទ្ធ ជាមួយ រដ្ឋមន្ត្រីទេសចរណ៍វៀតណាម លើការពង្រឹងប្រសិទ្ធភាព ជាពិសេសជំរុញឲ្យ កម្ពុជា វៀតណាម ក្លាយជា គោលដៅទេសចរណ៍ តែមួយ នឹងជំរុញផ្សព្វផ្សាយ ទេសចរណ៍ ប្រទេសទាំងពីរ និងទេសចរអន្តរជាតិ ប្រទេសទី៣ និងទី៤ ធ្វើដំណើរ ទេសចរ នៅក្នុងប្រទេសទាំងពីរ កម្ពុជា វៀតណាម។

ឯកឧត្ដម សុខ សូកេន បញ្ជាក់ដែរថា នៅថ្ងៃខាងមុខនេះ ឯកឧត្តម នឹងជួបពិភាក្សាការងារ ត្រីភាគី និងទ្វេភាគី ជាមួយ រដ្ឋមន្ត្រីទេសចរណ៍វៀតណាម និងរដ្ឋមន្ត្រី ទេសចរណ៍ ឡើងនៅក្នុងឱកាស នៃការចូលរួម វេទិកាទេសចរណ៍អាស៊ាន ATF ២០២៤ នៅប្រទេសឡាវ ដើម្បីកិច្ចសហប្រតិបត្តិការ អនុវត្តនូវខ្លឹមសារ គោលនយោបាយទេសចរណ៍ ប្រទេសទាំង៣ គោលដៅតែមួយ ស្របតាម ស្មារតី នៃជំនួប រវាងសម្ដេច អធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ និងឯកឧត្ដម នាយករដ្ឋមន្ត្រី វៀតណាម ក្នុងអំឡុងពេល នៃការអញ្ជើញចូលរួមកិច្ចប្រជុំ អាស៊ានជប៉ុននៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នៅក្នុងជំនួបពិភាក្សាការងារពាក់ព័ន្ធ ទៅនឹងវិស័យទេសចរណ៍ ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម បានគាំទ្រ លើការងារ ពង្រឹងកិច្ចសហប្រតិបត្តិ ការ លើវិស័យ វប្បធម៌កីឡា និងជំរុញផ្នែកឯកជន ពិនិត្យលទ្ធភាពរៀបចំ កញ្ចប់ ទេសចរណ៍ និងទេសចរទស្សនា តំបន់ប្រវត្តិសាស្ត្រ ដែលជាកន្លែងតស៊ូ របស់ សម្ដេចតេជោ ហ៊ុន សែន និងការរៀបចំកញ្ចប់ទេសចរណ៍ នាំទេសចរ អន្តរជាតិ អញ្ជើញទស្សនា គោលដៅទេសចរណ៍ រវាងប្រទេសទាំង៣ កម្ពុជា វៀតណាម ឡាវ ជាដើម ។

សូមបញ្ជាក់ដែរថា នៅក្នុងឆ្នាំ២០២៣ កម្ពុជា ទទួលភ្ញៀវទេសចរ អន្តរជាតិ ប្រ មាណ ជាង ៥លាននាក់ បើធៀបទៅនឹងឆ្នាំ២០២២ ក្នុងនោះ ទេសចរវៀតណាម បានស្ថិតនៅ លំដាប់ថ្នាក់ទី២ មានប្រមាណ ជាង ១លាននាក់ បានមកទស្សនា កម្ពុជា ៕

អត្ថបទ ៖ ចាន់ វិចិត្រ
រូបភាព ៖ ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner