នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មអំពាវនាវឱ្យយុវជនមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នា
ភ្នំពេញ៖ នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ជិន តារ៉ា អំពាវនាវឱ្យយុវជន ដែល មិនបានចុះឈ្មោះ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈឱ្យបានគ្រប់ៗ គ្នា ស្របពេលដែលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស វគ្គទី១កំពុងដំណើរការយ៉ាងរលូន។
លោក ជិន តារ៉ា បន្ថែមថា សម្រាប់វិទ្យាស្ថាន នៅតែបន្តទទួលពាក្យ យុវជន មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដដែលបើទោះបីការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គទី១កំពុងដំណើរការក៏ដោយ។ សម្រាប់យុវជន ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតែបន្តអាចមកចុះឈ្មោះចូលរៀន និងទទួលបានប្រាក់ឧបត្ថម្ភ ដដែល។
នាយកសាលារូបនេះបន្តថា បើតាមការអង្កេតរបស់សាលាផ្ទាល់ មើល ឃើញថា ចាប់តាំងពីថ្ងៃបើកបវេសនកាលជាផ្លូវការមកសិស្សរបស់យើង បានមករៀនគ្រប់ៗគ្នា សិស្សានុសិស្សរបស់យើង ដើរចូលសាលា ដោយ ភាពរីករាយ ស្នាមញញឹម ពូកគាត់ពេញចិត្តនិងការទទួលយកចំណេះ ជំនាញ បណ្តុះបណ្តាលវិជ្ជាជីវៈនេះ ជារួមគាត់ចង់ចេះ ចង់ដឹង»។
លោកបន្ថែមថា សម្រាប់វិទ្យាស្ថាន ការអនុវត្តផ្ទាល់ ក្នុងរោងជាង គឺ ជាវិធីសាស្រ្តក្នុងការបង្រៀនដ៏សំខាន់មួយ បន្ទាប់ពីការសិក្សាទ្រឹស្តីក្នុង ថ្នាក់។ មកទល់ពេលនេះ មានសិស្សដែលចូលរោងជាងអនុវត្ត ផ្ទាល់ រួចហើយ សិក្ខាកាមមានការពេញចិត្ត និងសហការជាមួយគ្រូបង្រៀន របស់ពួកគេបានយ៉ាងល្អ។ តាមរយៈការយកចិត្តទុកដាក់រៀនសូត្ររបស់យុវជននេះ លោក សង្ឃឹម ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ របស់ពួកគេ នឹងទទួល បាន លទ្ធផលល្អ មានសមត្ថភាព បន្ទាប់ពីរៀនចប់រយៈពេល៤ខែខាងមុខ។
គួរបញ្ជាក់ដែរថា កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានបើកជា ផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហានមួយ ដំណាក់កាលទៀតហើយពោលគឺកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ប្រកាសបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គដំបូងដែលមានយុវជនចំនួន១៥ ០០០នាក់ ក្នុងនោះ មាន ៥០០ថ្នាក់បណ្តុះ បណ្តាលនៅទូទាំងប្រទេស៕
ដោយ៖វណ្ណលុក