ជនសង្ស័យ ២៣នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀន ទូទាំងប្រទេសចំនួន ១៥ករណី ថ្ងៃទី២៣ ខែមករា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បានឲ្យ ដឹងថា ជនសង្ស័យចំនួន ២៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៥ករណី ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

ក្នុងចំណោមជនសង្ស័យចំនួន ២៣នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៧នាកស្រី ១នាក់ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១២នាក់ស្រី ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃ ទី២៣ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ១២៩,៣៣ក្រាម និង២០កញ្ចប់តូច។ កេតាមីន (Ke) ស្មើ ១,៣០ក្រាម ។ លទ្ធផលខាងលើ ០៩អង្គភាព បានចូលរួមបង្ក្រាប ៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner