អនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីង ជំរុញឲ្យកីឡាករកីឡាការិនី ប្រឹងប្រែង ហ្វឹកហាត់ ដើម្បីឧត្តមភាពជូនខ្លួនឯងនិងជាតិ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ឯម ម៉ាអូរី អនុប្រធាន សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានដឹកនាំអគ្គលេខាធិការរង អគ្គហេរញ្ញិក សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ចុះសួរសុខទុក្ខ គ្រូបង្រឹក និងកីឡាករកីឡាការិនី កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាព នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ។

នាឱកាសចុះសួរសុខទុក្ខនិងសំណេះសំណាលនោះ ឯកឧត្តម ឯម ម៉ាអូរី អនុប្រធានសហព័ន្ធ បានលើកទឹកចិត្ត ឲ្យកីឡាករកីឡាការិនីទាំងអស់ ខិតខំហ្វឹកហាត់ពង្រឹងអភិវឌ្ឍសមត្ថភាពឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីត្រៀមដណ្តើមយកមេដាយជូនជាតិពីការប្រកួតលក្ខណៈអន្តរជាតិនានា ដែលសហព័ន្ធបញ្ជូនទៅចូលរួម។ ជាមួយគ្នានោះដែរ ឯកឧត្តម សង្ឈឹមជឿជាក់យ៉ាងមុតមាំថា ការខិតខំប្រឹងប្រែងរបស់កីឡាករកីឡាការិនីក្មួយៗ ដែលចំណាយពេលវេលាចាកចេញពីការជួបជុំគ្រួសារមកប្រមូលផ្តុំហ្វឹកហាត់ក្នុងជំរុំបញ្ជាការដ្ឋានទ័ពជើងទឹក ក្រោមការបង្ហាត់បង្រៀនពីលោក ស៊ូជីក ជនជាតិជប៉ុន និងគ្រូបង្វឹកកម្ពុជា នឹងជួយបង្កើនសមត្ថភាពឲ្យពួកយើងទាំងអស់ គ្នាក្លាយជា កីឡាករ កីឡាការិនីមានសក្កានុពលនៅក្នុងតំបន់។

ទន្ទឹមគ្នានោះ ឯកឧត្តម ណែនាំ និងផ្តល់នូវធាតុចូលមួយចំនួន ដែលជាបទពិសោធន៍ ឯកឧត្តម ផ្ទាល់ ធ្លាប់ឆ្លងកាត់ជាជីវិតកីឡាករទូកតាំងពីក្មេងមកផងដែរ។ ជីវិតជាកីឡា ករ កីឡាការិនី គឺមានតែការខិតខំប្រឹងប្រែងមួយគត់ ទើបអាចនាំយើងទៅដល់គោល ដៅដែលយើងចង់បាន សមត្ថភាពយើងមានដណ្តើមបានមេដាយធំៗមកជូនជាតិ ពីការប្រកួតកម្រិតអន្តរជាតិ កេរ្តិ៍ឈ្មោះ និងកិត្តិយសក៏ទទួលបានដូចគ្នានេះដែរ។

ឯកឧត្តម ក្នុងនាមជាអនុប្រធានសហព័ន្ធ សូមលើកទឹកចិត្តដល់កីឡាករកីឡាការិនី ក្នុងឱកាសទៅចូលរួមក្នុងកម្មវិធីបោះជំរុំហ្វឹកហាត់ Asian Canoe Slalom នាខេត្តប៉ាតាយ៉ា ទីក្រុងរ៉ាយ៉ុង ប្រទេសថៃ ចាប់ពីថ្ងៃទី ២៤ ខែ កុម្ភៈដល់ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ២០២៤ និងចូលរួមការប្រកួតពីថ្ងៃពីទី៥ ដល់ថ្ងៃទី១០ ខែ មីនា ឆ្នាំ២០២៤ ការប្រកួតជើងឯកអាស៊ី Canoe Slalom លើកទី១៣ និង AsianCanoe Slalom Junior Championships, Pattaya-Rayong សូមយកចិត្តទុកដាក់ ខិតខំ ក្រេប ជញ្ជក់ចំណេះដឹង និងបទពិសោធន៍ អភិវឌ្ឍសមត្ថភាព ធ្វើយ៉ាងណាដណ្តើម ឲ្យបាន មេដាយពីការប្រកួតដ៏ធំនេះមកជូនកម្ពុជា។

ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនអម្រិត ដែល បានផ្តល់ការលើកទឹកជូនដល់កីឡាករកីឡាការិនីដែលមានបំណងចង់សិក្សាបន្ថែមដោយបញ្ចុះតម្លៃជូន៥០%សម្រាប់ការចូលរៀនពីសំណាក់កីឡាករកីឡាការិនីផងដែរ ៕

អត្ថបទ ៖ ជាវ ចន្ធូ រូបភាព ជីម ភារ៉ា

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner