គសពស ប្រាប់ពលរដ្ឋកុំចុចលើ Link អនាមិក (Video Inside)
អត្ថបទដោយ៖
Apsara Net
ការផ្សព្វផ្សាយព័ត៌មានមួយដោយល្បួងឱ្យចុចលើ Link ដើម្បីទទួលបានប្រាក់អំណោយ ១ពាន់ ៥០០ដុល្លារ ពីប្រទេសបារាំង បានប្រញាប់ឱ្យអង្គភាពព័ត៌មានរបស់រាជរដ្ឋាភិបាល ធ្វើសេចក្តីជូនដំណឹងឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន។
លេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ បានប្រាប់ប្រជាពលរដ្ឋថា សូមកុំឱ្យចុចលើ Link នោះឱ្យសោះ ពីព្រោះជាព័ត៌មានក្លែងក្លាយ និងមិនមានករណីចុះឈ្មោះ ដើម្បីទទួលបានអំណោយជាថវិកា ពីប្រទេសបារាំង ដូចតាមការបង្ហោះនោះទេ។
គួរកត់សម្គាល់ថា វេលាថ្មីៗកន្លងមកនេះ អំពើបោកបញ្ឆោតតាមបណ្តាញសង្គម ដោយល្បួងឱ្យចុច Link តាមការណែនាំរបស់ក្រុមទុច្ចរឹតមួយចំនួន ត្រូវបានពលរដ្ឋខ្លះត្អូញត្អែរការ Hack គណនី និងបង្កឱ្យមានជាហានិភ័យផ្សេងៗ ពាក់ព័ន្ធនឹងការលួចទិន្នន័យ ក្នុងគណនីអ្នកដែលបានចុច Link របស់ក្រុមអនាមិកនោះ។