ផ្លែមៀនប៉ៃលិននាំចូលទីផ្សារចិន ១០០តោនក្នុងមួយថ្ងៃ (Video Inside)
អត្ថបទដោយ៖
Apsara Net
មន្ត្រីកសិកម្មបានថ្លែងថា ការនាំចេញផ្លែមៀនប៉ៃលិនចូលក្នុងទីផ្សារប្រទេសចិន ក្នុងមួយថ្ងៃៗ មានចំនួនយ៉ាងហោចជាង ១០០តោន។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ការនាំចេញនេះ ធ្វើឡើងតាមរយៈក្រុមហ៊ុនឆាយណា ជិនខ្វាវយ័ន CHINA JINKWOAYUAN IMPORT EXPORT ដែលបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងអាចវេចខ្ចប់ តាមរយៈម៉ាស៊ីនស្វ័យប្រវត្តិ។
ក្រុមហ៊ុន ឆាយណា ជិនខ្វាវយ័ន IMPORT EXPORT បានចុះកិច្ចសន្យាប្រមូលទិញពីកសិករ ក្នុងតម្លៃថេរចំនួន ៣ពាន់ ៦០០រៀល ក្នុង១គីឡូក្រាម។
យោងតាមក្រសួងកសិកម្មបាន, ការនាំចេញផ្លែមៀនស្រស់ក្នុងឆ្នាំ២០២៣ មានបរិមាណ ១ម៉ឺន ៧ពាន់ ៤៩៧តោន ទទួលបានទឹកប្រាក់សរុបចំនួនជិត ២៥លានដុល្លារ ក្នុងនោះរួមមានការនាំចេញទៅប្រទេសចិន និងទៅប្រទេសវៀតណាមផងដែរ។