រដ្ឋមន្ត្រីក្រសួងការងារ និងទូតអ៊ីស្រាអែល ឯកភាពសិក្សាលើកិច្ច សហប្រតិបត្តិការ ស្តីពី វិស័យការងារ ដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមក
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នៅទីស្តី ការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការ ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រា អែលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានឯកភាពគ្នាសិក្សាលើកិច្ចសហ ប្រតិបត្តិ ការស្តីពីវិស័យការងារ ដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមក ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរ បានស្វាគមន៍គ្នាទៅវិញទៅមក និងបានចែក រំលែក ព័ត៌មាន ស្តីពីវិបត្តិដែលកំពុងកើតឡើងនៅតំបន់ហ្គាសា។ ឆ្លងតាមរយៈទំនាក់ទនង ដ៏ល្អនៃប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានឯកភាព សិក្សា លើកិច្ចសហប្រតិបត្តិការស្តីពីវិស័យការងាររវាងប្រទេសទាំងពីរ ដើម្បីបំពេញ តម្រូវការសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមក។
ជាមួយគ្នានេះ ឯកឧត្តរដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនភាគីអ៊ីស្រាអែលពីកិច្ចសហប្រតិបត្តិ ការ លើវិស័យការងារដែលកម្ពុជា បាន និងកំពុងបន្តសហការជាមួយនឹងសាធា រណ រដ្ឋកូរ៉េ និងជប៉ុនជាដើម។
ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ឯកអគ្គ រដ្ឋ ទូត រំពឹងថា កម្ពុជា និងអ៊ីស្រាអែលនឹងអាចបង្កើតកិច្ចសហការប្រកបដោយផ្លែផ្កា នាពេលខាងមុខ ៕
ប្រភព៖ ក្រសួងការងារ