ឯកឧត្តម គឹម សន្តិភាព៖ គីង្គក់លក់ថ្នាំស្រែង!
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព បានសរសេរលើបណ្តាញតេឡេក្រាមថា ខំប្រឹងស្រែកក្តែងៗ អំពីការគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ។ ក៏ប៉ុន្តែ គ្រាន់តែខ្ញុំបញ្ចេញទស្សនៈយល់ ឃើញអំពីតួនាទីដ៏សំខាន់ៗ នៃវត្តអារាមខ្មែរនៅក្រៅប្រទេសតែប៉ុណ្ណឹង អ្នកបានកាឡៃចោទថាជាការគំរាមទៅហើយ!។ មិនគួរយកឈ្មោះសហគមន៍ខ្មែរជាលេស ដើម្បីបិទបាំងសកម្មភាពបក្សនយោបាយក្នុងវត្តនោះទេ!
ឯកឧត្តម គឹម សន្តិភាព បានចោទសួរថា តើនេះជាសកម្មភាពរបស់សហគមន៍ខ្មែរ ឬជាសកម្មភាពបក្សនយោបាយ ដែលបានយកទីវត្តអារាមជាកន្លែងធ្វើសកម្មភាពបែបនេះ?
សូមបងប្អូនពិចារណាផងចុះ!